Friday, October 25, 2024
Homeសន្តិសុខ-សង្គមកម្មករម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលកំពុងបំពេញការងារ នៅក្នុងរោងចក្រអេតចាយមិនទាន់ដឹងមូលហេតុ

កម្មករម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលកំពុងបំពេញការងារ នៅក្នុងរោងចក្រអេតចាយមិនទាន់ដឹងមូលហេតុ

- Advertisement -
toppostmedia

ខេត្តកំពង់ស្ពឺ៖ បើយោងសេចក្តីរាយការណ៍បានឱ្យដឹងថា មានកម្មករម្នាក់ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រ(អេតចាយ)មួយកន្លែង បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ មិនទាន់ដឹងមូលហេតុនៅឡើយនោះទេ ប៉ុន្តែសមត្ថកិច្ច នគរបាលមូលដ្ឋាន និងស្រុកឧដុង្គហាក់បីដូចជាលាក់លៀមរឿងកម្មករស្លាប់នេះ។

ការភ្ញាក់ផ្អើលកម្មករនៅក្នុង រោងចក្រ(អេតចាយ)ស្លាប់នេះកាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវគ្រួសក្រហមចូលទៅការដ្ឋានកិនថ្មមួយកន្លែងចំណុចភ្នំត្រពាំងល្វា ស្ថិតនៅភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បើតាមការបង្ហើបពីប្រជាពលរដ្ឋ ចោមរោមនៅមុខរោងចក្រអេតចាយខាងលើឱ្យដឹងថា÷ ជនរងគ្រោះមានឈ្មោះ ថន តុត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រអេតចាយខាងលើ រស់នៅក្នុងភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានស្លាប់ភ្លាមៗនៅនឹងកន្លែងមិនទាន់ពីមូលហេតុច្បាស់លាស់នោះទេ គ្រាន់តែដឹងថាបែកក្បាលហូរឈាមជោគ។

ជុំវិញករណីស្លាប់កម្មករធ្វើការនៅក្នុងរោងចក្រ(អេតចាយ)ខាងលើ នេះអ្នកសារព័ត៌មានយើងបានទំនាក់ទំទងទៅលោក ពៅ ថាវរិទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្នំតូច លោកបានប្រាប់ថាលោកបានប្តូរវេនហើយចាំលោកសួរគេឱ្យអរគុណជាប់រវល់បន្តិច។

ដោយឡែកខាងអធិការដ្ឋាននគរបាលស្រុកឧដុង្គ សារព័ត៌មានយើងបានទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ដើម្បីសុំសួរករណី(ស្លាប់)កម្មករធ្វើការងារក្នុងរោងចក្រអេតចាយខាងលើនឹងស្នើសុំរបាយការណ៍លោកបានប្រាប់ថាជាប់រវល់បន្តិចក៏ចុចទូរស័ព្ទបិត។

បើតាមប្រភពមួយទៀតបានបង្ហើបប្រាប់ថា ករណីកម្មករធ្វើការក្នុងរោងចក្រអេតចាយបាន(ស្លាប់)ខាងលើនេះ ត្រូវបានថៅកែរោងចក្រ ទូទាត់សំណងទៅឱ្យ ខាងសាច់ញាតិក្រុមគ្រួសារ ជនរងគ្រោះរួចរាល់ហើយដើម្បីបញ្ចប់រឿងមិនឱ្យបែកធ្លាយដល់សមត្ថកិច្ចនិងតុលាការ។

ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុលើកឡើងថា ករណីស្លាប់កម្មករខាងលើនេះ មិនដឹងជាករណី អ្វីឱ្យពិតប្រាកដនោះ សូម្បីតែសាច់ញាតិបងប្អូន និងសមត្ថកិច្ចត្រូវបានហាមឃាត់ មិនឱ្យចូលទៅក្នុងផ្តេសផ្តាសនោះ ពួកគាត់ដាក់ការសង្ស័យថា ជាករណីផ្សេងហើយ ទើបថៅកែរោងចក្រចង់បិទបាំងព័ត៌មានបែបនេះនោះ។ សូមឱ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺជួយពិនិត្យ ធ្វើកោសល្យវិច្ច័យរឿងស្លាប់របស់កម្មកររូបនោះផង ក្រែងជួបរឿងអយុត្តិធម៌។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular