*បងប្អូនយល់យ៉ាងណា ធុងប៉េត្រូ ចេញមុខនិយាយបែបនេះពាក់ព័ន្ធសង្រ្កាន្តតាមសាលារៀន បែរជាទិញសំបុត្រទេីបអាចចូលលេងបាន
ភ្នំពេញ ៖ ភ្ញាក់ផ្អេីលខ្លាំង ធុងប៉េត្រូ ប្រកាសមិនទទួលទៅសំដែងចំពោះសង្រ្កាន្តតាមសាលារៀនណាដែលលក់សំបុត្រទេីបអាចចូលលេងកម្សាន្តបាន។
ផ្ទុះការចាប់អារម្មណ៍ក៏ដូចជាវែកញែកខ្លាំងនៅក្នុងបណ្តញសង្គម បន្ទាប់សង្រ្កាន្តជាច្រេីននៅតាមសាលារៀនមួយចំនួនបែរជាលក់សំបុត្រធ្វេីអាជីវកម្ម ចំពោះបងប្អូនដែលចង់ចូលលេងកម្សាន្តទាល់តែទិញសំបុត្រ ទេីបអាចចូលបាន។
រហូតនៅមុននេះសូម្បីតារាសម្តែង និងជាតារាកំប្លែងលោក ធុងប៉េត្រូ បានចេញមុខស្នេីសុំកុំឲ្យមានការលក់សំបុត្រអី ព្រោះមេីលទៅវាមិនសំទំនង។ បន្ថែមពីលេីការស្នេីរសុំតាមសង្រ្កាន្ត កុំឲ្យលក់សំបុត្រហេីយនោះ លោក ធុង ប៉េត្រូ ថែមទាំងប្រកាសមិនទទួលទៅសំដែងនោះឡេីយ ចំពោះសង្រ្កាន្តតាមសាលាណាមួយដែលលក់សំបុត្រទេីបអាចចូលលេងបាន ។
ការប្រកាសបែបនេះរបស់លោក ធុងប៉េត្រូ មិនមានគោលបំណងអ្វីនោះឡេីយ ព្រោះលោកអាណិតដល់អ្នកណាដែលមិនសូវមានថវិកាគឺមិនអាចចូលលេងទស្សនាកសាន្តបានឡេីយ។
លោក ធុងប៉េត្រូ បានបញ្ចាក់ច្បាស់ៗថា “ខ្ញុំសូមបញ្ចាក់សង្ក្រាន្តវិទ្យាល័យណាក៏ដោយ
ដែលលក់សំបុត្រខ្ញុំមិនទទួលទេ តែបើសង្ក្រាន្តណាចូលរួមដោយសេរីហៅមក រីករាយនិងទៅ🙂មើលទៅមិនទំនងសោះ😔 អាណិតគ្នាដែលគ្មានថវិកា😔”។
គួរបញ្ចាក់ថា ជុំវិញរឿងរ៉ាវនេះមិនទាន់មានការបកស្រាយជាក់លាក់ពីខាងណាមួយឡេីយ អំពីមូលហេតុនៃការលក់សំបុត្រតាមសង្រ្កាន្តសាលារៀនផ្សែងៗទេីបអាចចូលលេងទស្សនាបាន ៕