ភ្នំពេញ ៖ នៅមុននេះបន្តិចមហាជនពុកម៉ែបងប្អូនខ្មែរជាច្រេីនសម្តែងការភ្ញាក់ផ្អេីល និងរំភេីបជាពន់ពេក ដែល ឧកញ៉ា ចិត្តធម៌ ស្រី ចាន់ថន បានបង្ហាញពី ប្លង់ ឌីហ្សាញដ៏ធំនៅពហុកីឡដ្ឋានគុនខ្មែរ និងគ្រោងនឹងសាងសងឆាប់ៗនេះ ដោយឧញ៉ា ស្រី ចាន់ថន បានបញ្ចាក់ថា នឹងសម្រុកធ្វេីការសាងសងទាំងយប់ទាំងថ្ងៃដេីម្បីធ្វេីឲ្យពហុកីឡដ្ឋាន គុនខ្មែរនេះឆាប់លេចរូបរាងឡេីងឆាប់ៗខាងមុខនេះ។
បេីតាមសម្តីរបស់អ្នកឧកញ៉ា ស្រី ចាន់ថន ឲ្យដឹងថា “ថ្ងៃនេះខ្ញុំមានកិត្តិយសសូមប្រកាសជាសាធារណៈថា នេះគឺជាប្លង់ឌីហ្សាញពហុកីឡដ្ឋានគុនខ្មែរជើងឯកពិភពលោករបស់យើង។ កីឡដ្ឋានប្រាំបីទិសនឹងមានរចនាបថចម្លាក់គុនខ្មែរនៅតាមសសរទាំង៨ និងខ្លោងទ្វារផងដែរ។ នៅក្នុងកីឡដ្ឋានប្រាំបីទិសរបស់យើងនឹងអាចផ្ទុកបងប្អូនបានរហូតដល់ទៅ៣៥០០នាក់ឯណោះ។ ដូច្នេះខ្ញុំនឹងសម្រុកធ្វើការសាងសង់ទាំងយប់ទាំងថ្ងៃដើម្បីសម្រចការសាងសង់អគារកីឡដ្ឋានរបស់យើងឲ្យបានឆាប់បំផុត។ ដោយក្តីគោរព និងស្រលាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន” ។
ក្រោយពីបានឃេីញបែបនេះភ្លាម មតិជាច្រេីន សម្តែងការត្រេកអរ អរគុណ ដល់ទឹកចិត្តដ៏ធំធេង របស់លោកឧកញ៉ា ស្រី ចាន់ថន ដែលមិនត្រឹមតែជួយ លេីកទឹកចិត្ត ផ្តល់ប្រាក់ ឧបត្ថម្ភ ដល់ កីឡាករគុនខ្មែរ តែពេលនេះលោកឧកញ៉ា ថែមទាំងចំណាយថវិកាដ៏ច្រេីនសន្ធឹកសន្ធាប់ថែមទៀត ដេីម្បីសាងសង ពហុកីឡដ្ឋានគុនខ្មែរ៕