ភ្នំពេញ ៖ ក្លាយទៅជារឿងថ្មីប្លែកផ្ទុះការវែកញ៉កទៀតហេីយបន្ទាប់ពីនៅមុននេះ តារាហ្វេសបុកភេទទី៣ ជ្រូកព្រៃ បានរងការមេីលងាយ រេីងអេីសចំពោះខ្លួន រហូតជ្រូកព្រៃទប់ចិត្តមិនបាន បានចេញមុខ ទម្លាយនិយាយទាំងភ្នែក ឈឺចិត្តក៏ព្រោះតែរាល់ពេលខ្លួនទៅណាទៅណីម្តងៗតែងតែទទួលរងពីមតិមួយចំនួនបានធ្វេីការវាយប្រហារ ហេីយកាន់តែខ្លាំងខ្លាំនៅមុននេះ នារីភេទទី3ម្នាក់ទៀតឈ្មោះអូនកូកូ បានចេញមុខ ទម្លាយពីហាងមួយកន្លែង នៅឯខេត្តកំពង់សោម បានរេីសអេីងដល់បងប្អូនភេទទី៣។
តាមរយៈអូនកូកូ ឆាតទៅសួរផ្ទាល់ក្នុងផេករបស់ហាងខាងលេីនេះ បែរជាទទួល រង ការព្រមានប្តឹងថែមទៀតទៅវិញ ដោយហាងបាននិយាយថា ព្រោះតែភេទទី3មួយចំនួន តែងតែបង្ករឿងរ៉ាវដល់ហាង ទេីបបានជា ត្រូវបិទសិទ្ធដល់ភេទទី3ខ្លះមិនអាចចូលបានទេ ព្រោះខាងហាងមានទាំងវីដេអូនិងរូបភាពសម្រាប់សំគាល់ហេីយថែមទាំង ទម្លាយថា ភេទទី៣ ថៃ វៀមណាម និងខ្មែរមួយចំនួន ពួកគាត់មកល្អណាស់ ប៉ុន្តែបែរជាមួយចំនួន បំផ្លាញ អសន្តុិសុខទៅវិញ។
ក្រោយពីទទួលរងការចោទ ប្រកាន់ធ្លាប់បង្កអសន្តិសុខដល់ហាងនារីភេទទី៣អូនកូកូ ចេញមុខស្នេីសុំឲ្យបង្ហាញ ពីវីដេអូនិងរូបភាពខ្លួនមកថាធ្លាប់បង្ក អន្តិសុខអ្វីដល់ហាងខាងលេី។ អូនកូកូបាន បញ្ចាក់ច្បាស់ៗថា ខ្លូនមិនចង់មានរឿងអ្វីទេ ព្រោះខ្លួនខ្មាស់គេដែលនៅសុខៗខ្លួនអត់ដឹងអីសោះ បែរជាសន្តិសុខខាងហាងមិនប្រាប់ថា ភេទទី៣មិនឲ្យចូលទៅវិញ ដោយបានប្រេីពាក្យសម្តីសមរម្យទាល់តែសោះណាមួយនេះជារឿងបុគ្គលនោះទេ ធ្វេីនេះវាហាក់រេីសអេីងដល់ភេទទី៣ហេីយ។
យ៉ាងណាក៏ដោយជុំវិញរឿងនេះ គេនៅបន្តតាមដានបន្តទៀតថាតេីរឿងរ៉ាវនឹងបញ្ចប់ទៅជាយ៉ាងណា ខណៈគេរងចាំការបកស្រាយច្បាស់អំពីភាគីខាងហាងខាងលេីផងដែរ៕