Monday, November 4, 2024
Homeសង្គមតារាតិកតុ Mr Ramទម្លាយរឿងប្រព​ន្ធចែម៉ី​ឈឺដល់ថ្នាក់ចូលពេទ្យវះកាត់ព្រោះតែជំងឺមួយនេះ

តារាតិកតុ Mr Ramទម្លាយរឿងប្រព​ន្ធចែម៉ី​ឈឺដល់ថ្នាក់ចូលពេទ្យវះកាត់ព្រោះតែជំងឺមួយនេះ

- Advertisement -
toppostmedia

អាណិតណាស់​ Mr Ramទម្លាយរឿង​ប្រពន្ធចែមី​ធ្លាក់ខ្លួន​កំពុងត្រូវការឈាម
Mr Ram ទម្លាយរឿងក្តុកក្តួលប្រពន្ធធ្លាក់ខ្លួនឈឺ​ដល់ថ្នាក់ចូលពេទ្យ​សង្រ្គោះបន្ទាន់
កាលពីកន្លងទៅថ្មីៗនេះមានការភ្ញាក់ផ្អើលខ្លាំក្រោយពីគេបានឃើញវីដេអូរបស់អ្នកផលិតមាតិការវីដេអូភាពយន្តខ្លីMr​ Ram ស្តីអំពីស្ថានភាពជំងឺរបស់ភរិយាលោកគឺចែម៉ីដែលត្រូវការឈាមនិងត្រូវចូលសង្គ្រោះបន្ទាន់និងធ្វើការវះកាត់ភ្លាមៗផងដែរ ។ វីដេអូនេះបានបង្កើតឲ្យអ្នកគាំទ្រពួកគេមានការបារម្ភ ហើយក៏នឹកខ្លោចចិត្តអាណិតពួកគាត់ផងដែរ ។ អ្វីដែលធ្វើឲ្យគ្រប់គ្នាស្លុតចិត្តអាណិតអ្នកទាំងពីគឺក្រោយពីការពិនិត្យរបស់ក្រុមគ្រូពេទ្យបានបញ្ជាក់ថានាងមានបញ្ហាកូនក្រៅស្បូនដែលត្រូវធ្វើការវះកាត់បន្ទាន់ ហើយក៏ត្រូវការឈាមដើម្បីជួយសង្គ្រោះផងដែរ ។
លោក រ៉េម បានបញ្ជាក់ប្រាប់យើងដោយខ្លីថា គាំមានអាការៈចុកពោះខ្លាំងរហូតត្រូវបញ្ជូនមកមន្ទីរពេទ្យបន្ទាន់ទើបដឹងថាកូនក្នុងផ្ទៃត្រូវបានបាត់បង់ជីវិត មានអាការៈធ្លាក់ឈាមច្រើនហើយបង្កកំណើតក្រៅស្បូនទៀតដែលតម្រូវឲ្យវះកាត់ភ្លាមខណៈសុខភាពរបស់គាត់ក៏ខ្សោយផងដែរ។មុននេះលោកក៏បានបញ្ចេញ
សារសុំទោសទៅកាន់មិត្តភ័ក្កិដែលបានបារម្ភនិងឆាតសួរសុខទុក្ខភរិយាលោកប៉ុន្តែដោយមិនមានពេលគ្រប់គ្រាន់ទើបមិនបានឆ្លើយតបខណៈដែលភរិយា
លោកក៏បានចេញពីបន្ទប់វះកាត់ផងដែរប៉ុន្តែត្រូវតាមដានស្ថានភាពជំងឺបន្តនៅមន្ទីរពេទ្យដដែល ។
មិត្តភ័ក្កិនិងអ្នកគាំទ្រពួកគេបានបញ្ចេញសារជូនពរឲ្យចែម៉ីមានសុខភាពល្អប្រសើរឡើងវិញផងដែរ ។
តែយ៉ាងណាជាដំណឹងល្អនៅមុននេះ​ តារាស្រីរូបនេះ​ បានវះកាត់ជោគជ័យ​ រួចផុតពីគ្រោះថ្នាក់ហើយ​នាងបានធូរស្បើយជាងមុនផងដែរ​ ។
គួរបញ្ជាក់ផងដែរថាMrr Ram និងចែម៉ី ត្រូវបានគេស្គាល់ថាជាប្តីប្រពន្ធដែលជាអ្នកផលិតវីដេអូ និងសម្តែងក្នុងភាពយន្តអប់រំខ្លី និងល្បីឈ្មោះគួរសមដោយទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ថាគុភាពផលិតល្អ មិនបែបអាសអាភាស មិនអសីលធម៌ឡើយ ។ ពួកគាត់ក៏ត្រូវបានកេចាប់អារម្មណ៍កន្លងទៅព្រោះតែជីវិតតស៊ូផ្តើមពីការលំបាកខ្លាំងរហូតទទួលបានការពេញចិត្តច្រើនពីទស្សនិកជន ។ ជូនពរពួកគាត់ទទួលបានជោគជ័យ សុខភាពល្អ សំណាងល្អ និងឆ្លងផុតការលំបានមួយចុងក្រោយនេះ​​ ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular