Monday, November 11, 2024
Homeសិល្បៈកម្សាន្តនាយ​តាក់ស៊ីបញ្ចេញសារ​បង្ហាញតម្រុយរឿងប្រពន្ធខ្លួន​លួចផិតក្បត់

នាយ​តាក់ស៊ីបញ្ចេញសារ​បង្ហាញតម្រុយរឿងប្រពន្ធខ្លួន​លួចផិតក្បត់

- Advertisement -
toppostmedia

ភ្នំពេញ៖ នៅមុននេះបន្តិចនៅក្នុងបណ្តាញសង្គមមានការចាប់​អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំង​ បន្ទាប់ពីតារាកំប្លែងនាយ តាក់ស៊ី បានបញ្ចេញសារឆ្កែតចិត្ត​ ពាក់ព័ន្ធជីវិតគ្រួសារហាក់កំពុងត្រូវបានប្រពន្ធខ្លួនលួចផិតក្បត់។

ក្រោយពីភ្ជាប់ស្នេហ៍ជាមួយដៃគូថ្មីមិនមែនជាអ្នកសិល្បៈ គេសង្កេតឃើញថាតារាកំប្លែង នាយតាក់ស៊ី ហាក់មានភាពស្រស់ស្រាយមិនថា សុខភាព និងជីវភាពនោះទេដោយលោកក៏មានមុខរបរបន្ថែមក្រៅពីអាជីពជាអ្នកកំប្លែងផងដែរ ។

អ្វីដែលកត់សម្គាល់ធ្លាប់តែឃើញបង្ហាញរូបភាពផ្អែមល្ហែមនៅក្នុងបណ្តាញសង្គមជាមួយភរិយាថ្មីស្រាប់តែមុននេះបន្តិចតារាកំប្លែងរូបនេះបានបង្ហោះសារនិយាយពីជីវិតគូដែលទំនងកំពុងមានបញ្ហាដោយសារការផិតផ្បត់ ។

តារាកំប្លែង នាយតាក់ស៊ី បានបង្ហោះសារនៅក្នុងគណនីយហ្វេសប៊ុករបស់លោកថា«ជីវិតគូគ្មាននរណាល្អឥតខ្ចោះ មិនថារស់នៅជាមួយគ្នាប៉ុន្មានឆ្នាំទេ 1ឆ្នាំ 5ឆ្នាំ 10ឆ្នាំ បើរស់នៅជាមួយគ្នា មិនយោគយល់គ្នា មិនផ្តល់ឱ្យគ្នា ចង់ឈ្នះ ប្រកាន់ កុហក់ លាក់បាំង បិតបាំង លេសដោះ សារ មិនស្មោះត្រង់នឹងគ្នា ក្បត់ប្ដីនៅមុខហើយធ្វើខ្លួនដើរតួ កំសត់ចិត្តអ្នកសាហៅណាស់ មិនបង្កើត អនុស្សាវរីយ៍ល្អៗបែរជាមើលរំលងរឿងតូចតាច ភ្លេចយកចិត្តទុកដាក់ចំពោះគ្នា គិតតែប្រយោជន៍ផ្ទាល់ខ្លួន កើតតែការផិតក្បត់កាមគុណ មិនគិតដល់ដៃគូជីវិត ខ្វះចន្លោះការមើលថែ យកចិត្តទុកដាក់ ភ្លេចផ្ដល់នូវក្តីស្រឡាញ់ បារម្ភ ជាប្ដីប្រពន្ធបើគ្មានគោលដៅ និងគោលបំណងរួមគ្នាដើម្បីបង្កើតគ្រួសារមួយទេ ទោះរស់នៅមួយ1000ឆ្នាំក៏គ្មានន័យអ្វីឡើយ បែកកាន់តែលឿនកាន់តែល្អ រស់នៅយូរទៅក៏ន័យហើយគ្មានប្រយោជន៍ មានតែបញ្ហា ជម្លោះ អន់ចិត្ត ខឹង មិនទុកចិត្តគ្នា រកស៊ីដឹងចំនេញនឹងខាត បើយកគ្រួសារមានតែខាតលើខាត តើយកជីវិតគូមកដើម្បីអ្វី ? មុននឹងយកប្តីឬប្រពន្ធ ត្រូវគិតអោយច្បាស់ច្បាស់ពីអតីតកាល អតិតជាចរឹកនិស្ស័យបច្ចុប្បន្ន គេធ្វើដាក់ខ្ញុំមិចអ្នកទទួលយកចុះផលបុណ្យផលបានមានពិត»។

ជាមួយនឹងការរៀបរាប់ដ៏វែងអន្លាយនេះហាក់បញ្ជាក់ថាពេលនេះជីវិតគូរបស់តារាកំប្លែងនៅក្នុងក្រុមនាយពាក់មី កំពុងមានបញ្ហរកាំរកូស ប៉ុន្តែយ៉ាងណាគេមិនទាន់ច្បាស់ថាតើជារឿងពិតប្រាកដរបស់គ្រួសារ នាយតាក់ស៊ី ឬបែបណាព្រោះកន្លងមកគេកសង្កេតឃើញនាយក៏ដូចជាភរិយាថ្មីតែងបង្ហាញភាពផ្អែមល្ហែម និងពោលពាក្យសរសើរដាក់គ្នាទៅវិញទៅមកនៅតាមបណ្តាញសង្គម ។

គេចាំបានថាមុនភ្ជាប់ស្នេហ៍ជាមួយស្ត្រីរូបនេះ នាយតាក់ស៊ី ក៏ធ្លាប់មានភរិយាហើយគឺតារាកំប្លែង នាងភឹម ដោយជីវិតប្តីប្រពន្ធពួកគេទទួលបានកូនប្រុសមួយជាចំណងដៃដែលសព្វថ្ងៃមានវ័យកម្លោះទៅហើយ ។ អ្នកទាំងពីរបានចែកផ្លូវគ្នាកាលពីអំឡុងឆ្នាំ ២០១៩កាលដែល នាយតាក់ស៊ី បានសម្រេចចិត្តទៅសាងផ្នួស ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular