ភ្នំពេញ៖ ត្រូវគិតមុនគូតកុំអោយខុសហើយ អាងចេញមុខសុំទោស បុរសម្នាក់ដែលរស់នៅប្រទេសកូរ៉េ បានចេញមុខលើកដៃសំពះសុំទោសអ្នកលក់អនឡាញម៉ាក់អ៊ីអ៊ី ក្រោយប្រើពាក្យសម្តីមិនរម្យ និងព្រមទទួលកំហុសរបស់ខ្លួន។
យ៉ាងណាមិញបុរសខាងលើបានចូលទៅខំមិនពាក្យមិនសមមរ្យ ខណៈពេលដែល ម៉ាក់អីអីនិង គូស្នេហ៍ អ្នកនិពន្ធល្បីឈ្មោះ លោកឧកញ៉ាយឹម តាស្រង់ បានឡាយវីដេអូលើផ្លូវការខ្លួន ដើម្បីជជែកលេងជាមួយអ្នកគាំទ្រនិងលក់ផលិតផលផងដែរ ស្រាប់តែគណនីហ្វេសបុកមួយឈ្មោះថា Lam Purenបានចូលខំមិនដោយប្រើពាក្យមិនសមរម្យធ្វើអោយប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ ដោយកិត្តយសនិងសេចក្តីថ្លៃថ្នូរ ។ ដោយទទួលយកមិនបានពីការប្រថមើលងាយ ពីបុគ្គលខាងលើ អ្នកលក់អនឡាញ ម៉ាក់អីអីក៏បានដាក់ពាក្យបណ្តឹងបុរសដែលកំពុងរស់នៅប្រទេសកូរ៉ខាងលើនេះ។
នៅទីបំផុតក្រោយរងបណ្តឹង ស្រាប់តែបុរសរូបនោះក៏ចេញមុខសុំទោស ជាសាធារណៈនិងបាន ទទួលស្គាល់កំហុសរបស់ខ្លួននិងសុំអោយម៉ាក់អីអីដកពាក្យបណ្តឹងវិញ។ ក្រោយពីទទួលកំហុសហើយនោះ អ្នកនិពន្ធឱកញ៉ា យឹមតាស្រង់ និងគូស្នេហ័ម៉ាក់អីអីក៏បានស្នើសុំឈប់ស្អប់បុគ្គលខាងលើរូបនេះ ដោយនៅលើផេកជាផ្លូវការរបស់លោកឧកញ៉ា យឹមតាស្រង់បានរៀបរាប់ថា សូមកុំអាងមានសិទ្ធិបុគ្គលរៀងៗខ្លួនដើរជេរប្រមាថគេដោយមិនចេះពិចារណា
បងប្អូនទាំងអស់គ្នាត្រូវចេះប្រាប់ខ្លួនឯងថារឿងអ្វីក៏ដោយត្រូវតែឃើញផ្ទាល់ភ្នែក ស្ដាប់ឮផ្ទាល់ត្រចៀកចាំចាត់ទុកជារឿងនោះជាការពិត
សូមបងប្អូនត្រូវចងចាំថាគេរស់នៅបែបសិទ្ធិរបស់គេ យើងរស់នៅបែបសិទ្ធិរបស់យើង ។ យើងចេះស្រលាញ់កិត្តិយសរបស់យើង គេក៍ចេះស្រលាញ់កិត្តិយសរបស់គេដែរ
សូមជួយកែលម្អទាំងអស់គ្នាចំពោះម៉ាក់អុីអុីមិនចង់ចាញ់មិនចង់ឈ្នះបុគ្គលណា ប៉ុន្តែចូលចិត្តកែចរិតមនុស្សអាក្រក់ឱ្យមកល្អវិញ
សូមបងប្អូនកុំខឹងស្អប់គាត់ទៀតអី ព្រោះគាត់បានដឹងកំហុសខ្លួនហើយ៕