ភ្នំពេញ៖ កាលពីកន្លងទៅថ្មីៗនេះ ពិធីមង្គលដំធំមួយបានធ្វើឡើងយ៉ាងស្រស់ស្អាតល្អប្រណីត តាមពិតជាពិធីមង្គលការកូនស្រីរបស់ ឯកឧត្ដមសន្តិបណ្ឌិត នេតសាវឿន និងលោកជំទាវ ហ៊ុន គឹមឡេង ដែលពិធីមង្គលមួយនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនផ្ទុះការចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញការរៀបចំពិធីយ៉ាងអធិកអធ័ម ដោយដេគ័រទីកន្លែងយ៉ាងស្រស់ស្អាតប្លែកផងដែរ ។
កាន់តែពិសេសក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់កូនស្រីឯកឧត្ដមសន្តិបណ្ធិត នេតសាវឿន និងលោកជំទាវ ហ៊ុនគឹមឡេងក៏លេចវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវ ហ៊ុន ស៊ីណាតចូលរួមផងដែរ។
តាមរយៈការបង្ហោះហ្វេសប៊ុករបស់ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន គឺលោកស្រី ហ៊ុន ស៊ីណាត ដែលអញ្ជើញទៅចូលរួមពិធីរៀបអាពាហ៍ពិពាហ៍របស់កូនស្រីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន នៅព្រឹកនេះ គឺបានបង្ហាញថាការៀបចំរោងការមួយនេះប្រកបដោយយ៉ាងប្រណិតអស្ចារ្យ រំលេចដោយក្បូរក្បាច់តុបតែងតាមរចនាបទបែបខ្មែរយ៉ាងផូរផង់។
លោកស្រី ហ៊ុន ស៊ីណាត បានសរសេរ និងរៀបរាប់នៅក្នុងគណនីហ្វេសប៊ុក ភ្ជាប់នឹងរូបថតជាច្រើនសន្លឹកដ៏ស្រស់ស្អាតដូច្នេះថា៖ «សីរីមង្គលក្នុងពិធីអាពាហ៍ពិពាហ៍ ចៅប្រុសហែម សុវត្ថិ និងចៅស្រី នេត ធីតាវិឈុណា សូមជូនពរដល់ចៅទាំងពីរឲ្យជីវិតគូនេះស្រឡាញ់គ្នាដល់ចាស់ព្រឹទ្ធចាស់ព្រេង»។
យ៉ាងណាមិញកាន់តែពិសេស អ្នកលេងបណ្តាញសង្គម សម្តែងការភ្ញាក់ផ្អើលខ្លាំង ក្រោយពីធីមង្គលការខាងលើក៏លេចវត្តមាន តារាចម្រៀងរ៉េប វណ្ណដាចូលរួមផងដែរ ដោយបានធ្វើឲ្យ កម្មវិធីកាន់តែសប្បាយរីក រីករាយព្រោះវណ្ណដាបានបកស្រាយចម្រៀងផ្ទាល់ជាច្រើនបទផងដែរ។ ក្នុងនោះគេសង្កេតឃើញថា ភ្ញៀវចូលរួមសុទ្ធសឹងតែសម្តែង ការត្រេកអរ និងគាំទ្រស្រឡាញ់ តារាចម្រៀងវណ្ណដា ខ្លាំងៗតែម្តង៕