ណុប ប៉ាយ៉ារិទ្ធ ដាក់ៗចំៗទៅក្រោយគេរិះគន់ប្រៀបធៀបច្រៀងមិនពិរោះចាញ់ម្ចាស់បទCover How about now
ម្ចាស់ Cover How about nowឡើងប្រលងច្រៀងផ្អើលឆាកស្រាប់តែលេចចេញមតរិះគន់លើCoachទាំងបួនមានអី ណុប បាយ៉ារិទ្ធ ចេញមុខដាក់ចំៗទៅវិញ
នៅមុននេះក្នុងបណ្តាញសង្គមមានចាប់អារម្មណ៍ខ្លាំង ក្រោយពីបេក្ខនារីម្នាក់មកប្រលងចម្រៀង The voice Cambodia សុខុម រចនា អាចមានសមត្ថភាពឆក់យក Coachទាំងបួកគក់យកនាង ហើយអ្វីដែលកាន់តែពិសេសនោះនាងគឺជាម្ចាស់បទ Cover How about Nowដែលធ្លាប់ល្បីល្បាញខ្លាំងនៅក្នុងបណ្តាញសង្គមមានអ្នកចូលចិត្តទស្សនា ដល់ទៅ30Mដងឯណោះ ។
ដែលនៅមុននេះបានសាងភ្ញាក់ផ្អើលដោយបានឡើងឆាកសង្វៀនប្រកួតកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី3 នាងបានបកស្រាយបទចម្រៀងមួយបទរបស់កញ្ញា អីវ៉ា ដែលមានចំនងជើងថា ស្បថថាមិនអោយជួបមុខបង រហូតទាក់ចិត្តគណៈកម្មការកក់យកនាងទាំង4នាក់ ហើយជាលទ្ធផលនាងសម្រេចយក Coachកញ្ញាមកធ្វើជាគ្រូបង្វឹកប្រចាំខ្លួន ។
យ៉ាងណានោះជុំវិញ បេក្ខនារីរូបនេះត្រូវមាន មហាជនជាច្រើនចាប់អារម្មណ៍លើនាងហើយកាន់តែផ្អើលនោះស្រាប់តែមានរិះគន់មួយបានធ្វើការលើកឡើងមិនទំនងដោយធ្វើការប្រៀប បេក្ខនារីរូបនេះនិង Coachទាំងបួននាក់ដែលបានប្រើពាក្យអសុរសមិនសមរម្យរហូតទប់ចិត្តទប់ប្រាណមិនជាប់ ខូចណុប បាយ៉ារិទ្ធ បានចេញមុខប្រតិកម្មដាក់ចំៗទៅវិញថា « សម្តីសរជាតិ មាយាទសរពូជន៍ » នេះជាសុភាសិតខ្មែរដែលចាស់ទុំតែងអប់រំកូនចៅគ្រប់គ្នា ។
ពាក្យតិទានស្ថាបនា ខុស ពីការប្រមាថមើលងាយ ។
តើឆ្លុះបញ្ជាំងអ្វីពីខ្លួនអ្នកវិញ ?
អ្នកចង់បង្ហាញថាពួកខ្ញុំអន់ ឬ ឆ្លុះបញ្ចាំងពីកំរឹតវប្បធម៌ សុជីវធម៌ ចំណេះដឹងរបស់អ្នកអន់ ?
ច្រៀងអន់ អាចរៀនច្រៀងបាន អាចចំណាយពេលហ្វឹកហាត់បង្កើនសមត្ថភាពបាន តែបើឈ្លើយ អត់សុជីវធម៌ហើយគឺសណ្តាន ហើយអាចពិបាកត្រង់ត្រូវទៅអង្គុយរៀនមុខវិជ្ជាសុភាវធម៌ជាមួយក្មេងៗអាយុស្របាលកូនខ្លួនឯងម្តងទៀតឬយ៉ាងណា ?
ប្រើសម្តីបែបនេះទើបអាចសាងមោទនភាពដល់ខ្លួនឯង និងដល់ប្រពន្ធកូន ?
ប្រើភាសារបែបនេះទើបអួតគេថាសមជាមនុស្សចេះដឹង ?
គេមើលមកថាឡូយ ?
បង្ហាញពីគុណតម្លៃ និង កិត្តិយសរបស់ខ្លះនឯង ?
ពាក្យ«ក្បាល»គេប្រើជាមួយសត្វ ចឹងបើអ្នកចង់ទុកពួកខ្ញុំជាសត្វ អ្នកក៏ត្រូវប្រៀបធៀបពីខ្លួនអ្នកផ្ទាល់ជាមួយពួកខ្ញ្ញុំជាមុនសិនដូចគ្នា ពួកខ្ញុំមានសមត្ថភាពធ្វើអ្វីបានខ្លះ ?
អ្នកអាចធ្វើអីបានខ្លះ ?
គុណតម្លៃរបស់មនុស្សគេវាស់វែងលើ ចំណេះដឹង សមត្ថភាព និង លទ្ធផលដែលធ្វើបាន ។
តិចចុងក្រោយតូចចិត្ត មិនហ៊ានទទួលការពិត ។ តិចចេះតែមើលងាយគេ អត់ចេះមើលពីខ្លួនឯង ក្លាហានតែមើលពីគេ មិនក្លាហានមើលពីការពិតរបស់ខ្លួនឯង ។
បើសម្តីអត់សុជីវធម៌ចឹង តើមានសមត្ថភាពអប់រំកូនអោយធ្វើជាកូនល្អ ជាបុគ្គលល្អក្នុងសង្គមបានទេ ?
នេះជាគំរូដ៏អាក្រក់បំផុត៕