Thursday, November 7, 2024
Homeសង្គមOumnoun:សាច់ញាតិក្រុមគ្រួសារបុរសជាប់ចោទស្លាប់ក្នុងពន្ធនាគារដង្ហើយរកយុត្តិធម៌លើខ្លួនសពមានស្នាមរបួសខណៈសមត្ថកិច្ចអះអាងថាគាំងបេះដូង

Oumnoun:សាច់ញាតិក្រុមគ្រួសារបុរសជាប់ចោទស្លាប់ក្នុងពន្ធនាគារដង្ហើយរកយុត្តិធម៌លើខ្លួនសពមានស្នាមរបួសខណៈសមត្ថកិច្ចអះអាងថាគាំងបេះដូង

- Advertisement -
toppostmedia

ខេត្តកំពង់ស្ពឺ៖ សាច់ញាតិក្រុមគ្រួសារជនជាប់ចោទម្នាក់ដែលបានស្លាប់នៅក្នុងពន្ធនាគារកាលពីពេលកន្លងទៅដង្ហើយរកយុត្តិធម៌ពីសមត្ថកិច្ចជំនាញអគ្គស្នងការនគរបាលជាតិ សម្តេច ក្រឡាហោម ស ខេង និង សម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយរកយុត្តិធម៌ឱ្យពួកគាត់ផង
ខណៈដែលអាជ្ញាធរ និងសមត្ថកិច្ចជំនាញជាច្រើនស្ថាប័នក្នុងខេត្តកំពង់ស្ពឺអះអាងថាសពស្លាប់ដោយសារគាំងបេះដូងទាំងដែលខ្លួនរបស់សពមានស្នាមជាំដុំដៃជើង បែកមាត់ ហូរឈាមថែមទៀតផង ។

ជួបជាមួយអ្នកយកព័ត៌មានយើង ឈ្មោះ មន សុខគា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកម្មារិនីរោងចក្រ ផ្នែកដេរ រស់នៅត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា÷ គាត់ជាប្អូនស្រីបង្កើតរបស់សពឈ្មោះ មន មឿន អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិធ្លាចាស់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ បងប្រុសរបស់គាត់ត្រូវបានគេចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈលើស្ត្រីម្នាក់ ហើយភាគីស្ត្រីនោះទាមទារលុយចំនួន៥០០០ដុល្លារដើម្បីបញ្ចប់រឿង សាច់ញាតិសុំធ្វើការសម្របសម្រួលត្រឹម២០០ដុល្លារប៉ុន្តែភាគីម្ខាងទៀតមិនព្រម ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ប្អូនស្រីសពបានខ្ចីលុយគេចំនួន១០០០ដុល្លារដើម្បីបញ្ចប់រឿង ភាគីដើមបណ្តឹងក៏នៅតែមិនព្រម ទើបនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចបានបញ្ជូនបងប្រុសរបស់គាត់ទៅដាក់ក្នុងពន្ធនាគារបាត់ទៅហើយ ។

អ្នកស្រី មន សុខគា អាយុ៤០ឆ្នាំបានរៀបរាប់បន្តទៀតថា÷ ដោយសារតែចង់ឱ្យបងរួចផុតពីការចោទប្រកាន់ ក៏នាំគ្នាពិភាក្សាយកលុយពីធនាគា ស្រាប់តែមានសមត្ថកិច្ចខលចូលលេខទូរស័ព្ទរបស់គាត់ថា មកមើលបងប្រុសគាត់នៅមន្ទីរពេទ្យបង្អែកផងធ្លាក់ខ្លួនឈឺធ្ងន់ហើយ រូបគាត់ក៏ជិះម៉ូតូទៅដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រូបគាត់បានសួរទៅគ្រូពេទ្យម្នាក់ ហើយគ្រូពេទ្យបាននិយាយថា បងប្រុសរបស់គាត់បានស្លាប់មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យម្លេះ! ដឹកមកដល់ពេទ្យម៉ោង៥ភ្លឺជាសាកសពទេ ។
ពេលនោះរូបគាត់បានសួរទៅលោកសមត្ថកិច្ចនគរបាលថា ហេតុអីបានជាបងប្រុសគាត់ស្លាប់ នគរបាលបានឆ្លើយប្រាប់ថាបងប្រុសគាត់វិលមុខដួល ពេលនោះរូបគាត់មើលសាកសព ឃើញជាំខ្លួន បែកមុខមាត់រាងកាយ រូបគាត់និងក្រុមគ្រួសារទទួលយកអត់បានទេ ដោយហេតុថាមានស្នាមជាំខៀវដៃជើង ។
នគរបាលដែលចុះពិនិត្យធ្វើកោសល្យវិច្ច័យនោះនិយាយថាបងប្រុសរបស់គាត់ផឹកស្រា ចេញស្នាមខ្មៅ រូបគាត់ទទួលស្គាល់ ប៉ុន្តែស្នាមវាយ ស្នាមធ្វើទារុណកម្ម រូបគាត់និងសាច់ញាតិក្រុមគ្រួសារមិនអស់ចិត្តទេ សូមលើកម្រាមដៃ១០ សូមឱ្យអស់លោក សមត្ថកិច្ចជំនាញ ជួយរកយុត្តិធម៌ដល់បងប្រុសគាត់ស្លាប់ដោយបិទភ្នែកជិតផង ។
ពីព្រោះអីក្រុមគ្រួសាររបស់គាត់ទីទ័លក្រ មិនមានលទ្ធភាពប្តឹងផ្តល់ឈ្នះគេបានទេ ។

សូមឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាពិសេសសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួយអននតរាគមន៍រកយុត្តិធម៌ឱ្យក្រុមគ្រួសារគាត់ផង ។

ដោយសារថាបងប្រុសរបស់គាត់ត្រូវបានគេចោទប្រកាន់ ហើយពេលស្លាប់មានស្នាមរបួសបែកមុខ បែកមាត់ ស្នាមជាំខៀវពេញរាងកាយ ដងខ្លួន ទើបតែបាន៣ថ្ងៃសោះបងប្រុសរបស់គាត់បានស្លាប់បាត់ ។

យកបងគាត់ទៅនៅល្អទាំងអស់ ពេលប្រគល់សពមកវិញមានស្នាមពេញខ្លួន បងប្រុសគាត់ជាមនុស្សស្លូតបូតណាស់ អ្នករស់នៅក្នុងភូមិផងរបងជាមួយក៏ដឹងដែរ បងប្រុសរបស់គាត់ដើរស៊ីឈ្នួលដកស្ទូងឱ្យគេ មិនមានទាំងខោអាវថ្មីស្លៀកពាក់ផង សូម្បីធ្វើបុណ្យក៏ដើរខ្ចីលុយគេមកធ្វើដែរ សូមសម្តេចតេជោហ៊ុន សែន (សម្តេចពុក) មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ឱ្យក្រុមគ្រួសារគាត់ផង ។

ចំណែកប្រពន្ធជនរងគ្រោះស្លាប់នៅក្នុងពន្ធនាគារ មានឈ្មោះ សុខ ស្រីមុំ អាយុ៣៦ឆ្នាំ មុខរបរកម្មារិនីរោងចក្រ រស់នៅភូមិធ្លាចាស់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ កំពង់ស្ពឺ និយាយឱ្យដឹងថាគាត់កូនស្រីម្នាក់នៅក្នុងបន្ទុកឈ្មោះ មឿន សុខម៉ី អាយុ៧ឆ្នាំរៀនថ្នាក់ទី២ សាលាបឋមសិក្សាទួលសុភី ។

ប្តីរបស់គាត់ត្រូវបានគេមួលបង្កាច់និងចោទប្រកាន់ ព្រមទាំងស្លាប់ទាំងអយុត្តិធម៌បំផុត សពមានរបួសស្នាមពេញខ្លួនបែកមុខបែកមាត់ ហើយសមត្ថកិច្ចថាដួល និងគាំបេះដូងទៅវិញ ។
ក្នុងនាមជាប្រពន្ធទទួលយកនូវរឿងនេះមិនបានទេ សូមធ្វើការសំណូមពរដល់សម្តេចក្រឡាហោម ស ខេង និងសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីជួយរកយុត្តិធម៌ឱ្យប្តីគាត់ផង ។

ជាមួយគ្នានេះដែរលោក ស៊ន សូត្រ ហៅមន ម៉ៅ អាយុ៦២ឆ្នាំ ជាឪពុករបស់សព(លោក មន មឿន)បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ពិការជាងខាងឆ្វេងម្ខាងនេះតាំងពីឆ្នាំ១៩៨៨ ដោយធ្វើសឹកសង្គ្រាមនៅសំឡូត ខេត្តបាត់ដំបង គាត់បំរើការងារ នៅកងពលតូច(គ២) វរលេខ២ ក្នុងនាមជាឪពុកមួយរូបពេលឃើញសពរបស់កូន មានស្នាមជាំ ខៀវ ពេញរាងកាយ បែកមុខបែកមាត់ គាត់មិនអាចទទួលយកបានឡើយ កូនគាត់ស្លូតបូត អ្នកភូមិអាណិតស្រលាញ់រាប់អាន ហេតុអ្វីបានជាមកជួបរឿងបែបនេះទៅវិញ។ លោក ស៊ន សូត្រ ហៅមន ម៉ៅ លើកម្រាមដៃ១០សំពះអង្វរដល់សម្តេចក្រឡាហោម ស ខេង

និងសម្តេចតេជោហ៊ុនសែន(សម្តេចពុក) មេត្តាជួយរកយុត្តិធម៌ឱ្យកូនប្រុសរបស់គាត់ដែលស្លាប់ទៅផង ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular