Monday, October 28, 2024
Homeសង្គមប្តីខ្សែភ្លើងឆក់កាត់ដៃទាំងពីរ ពិការ ប្រពន្ធមានផ្ទៃពោះ៧ខែរស់ក្នុងខ្ទមកំសត់ ដង្ហើយក្រែងមានសប្បុរសជនជួយ

ប្តីខ្សែភ្លើងឆក់កាត់ដៃទាំងពីរ ពិការ ប្រពន្ធមានផ្ទៃពោះ៧ខែរស់ក្នុងខ្ទមកំសត់ ដង្ហើយក្រែងមានសប្បុរសជនជួយ

- Advertisement -
toppostmedia

ខេត្តកំពង់ស្ពឺ៖ បុរសជាប្តីពិការដៃទាំងសងខាងដោយសារតែឆក់ខ្សែភ្លើងពេលបំពេញការងារជាជាងដែក ចំណែកប្រពន្ធមានផ្ទៃពោះ៧ខែ រស់នៅក្នុងខ្ទមកំសត់ ដង្ហើយរកសប្បុរសជនក្រែងមានចិត្តសប្បុរស ជួយពួកគេគ្រាន់បានព្យាបាលនិងហូបផង ។

បុរសជាប្តីពិការដៃទាំងពីរមានឈ្មោះ ប៉ុន ពិសី ៣៣ឆ្នាំ (មុខរបរជាងដែក) រស់នៅភូមិត្រពាំងថ្ម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រពន្ធមានឈ្មោះ សួន ចាន់រី អាយុ២៦ឆ្នាំ មុខរបរកម្មារិនីរោងចក្រយីហោ( វិនធូរ៉ា) ផ្នែកជំនាញបិតកាវ កាបូប បច្ចុប្បន្ននាងមានផ្ទៃពោះ៧ខែទៀតផង ។

បុរសពិការដៃទាំងពីរបានរៀបរាប់ទាំងអួលដើមករថា នៅមុនជួបហេតុការណ៍ធ្វើឱ្យលោកពិការដៃទាំងសងខាងនោះ គឺនៅវេលាម៉ោង៩ព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣លោកបានបំពេញការងារធ្វើដំបូលផ្ទះឱ្យគេ ដោយលោកបានលើកដែកមួយដើមប្រវែង៦ម៉ែត្រដើម្បីផ្សារភ្ជាប់ ប៉ុន្តែនៅពេលដែលលើ ឡើងទៅលើ ហួសប្រហែល២ម៉ែត្រ នៅក្បែរបង្គោលខ្សែភ្លើងធំ ស្រាប់តែស្រូបលោកឡើងផុតពីដី មួយសន្ទុះទើបធ្លាក់មក ដែកយើងលើកប្រវែង៦ម៉ែត្រ ពេលនឹងវិញ ខ្លោចដៃទាំងពីរខ្លោចពេញខ្លួន បាត់ទៅហើយ ។ពេលធ្លាក់មកវិញដៃរួញនោះ លោកមានអាក្ការៈក្តៅក្នុងខ្លួន និងដៃខ្លាំងណាស់ បានស្រែហៅបងប្អូន ប្រជាពលរដ្ឋលើកលោកដាក់ចូលក្រោមម្លប់ រួចហើយបានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់របស់មណ្ឌលសុខភាពឃុំស្រង់មកយក ប៉ុន្តែដោយអង្គុយចាំយូរពេក ទើបសម្រេចចិត្តដឹកលោកដាក់រម៉ឺក ទៅដល់មណ្ឌលសុខភាពឃុំស្រង់ ក្រុមលោកគ្រូ អ្នកគ្រូពេទ្យបាន ដាក់សេរ៉ូម រួចក៏បញ្ជូនលោកបន្តទៅមន្ទីរពេទ្យព្រះកុសុមៈ(មន្ទីរពេទ្យលោកសង្ឃ) នៅឯរាជធានីភ្នំពេញ ។

ពេលបញ្ជូនទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបានធ្វើការវះកាត់ដៃរបស់លោកទាំងពីរតែម្តង ធ្វើឱ្យរូបលោកពិការអស់មួយជីវិត ។

បើតាមការឱ្យដឹងពីស្ត្រីជាប្រពន្ធមានឈ្មោះ សួន ចាន់រី អាយុ២៦ឆ្នាំ មុខរបរកម្មារិនីរោងចក្រ មានផ្ទៃពោះចំនួន៧ខែថែមទៀតផងនោះរៀបរាប់ថា ក្នុងនាមជាប្រពន្ធភ្លាមៗមិនអាចទទួលយកនូវរឿងនេះបានឡើយ ។

ប្តីត្រូវឆក់ខ្សែភ្លើងកាត់ដៃទាំងពីរ ពិការអស់មួយជីវិត រូបគាត់មានផ្ទៃពោះចំនួន៧ខែទៀត មានកូនស្រីម្នាក់អាយុទើបតែ៧ឆ្នាំ រស់នៅក្នុងខ្ទម ចាស់មានសភាពទ្រុឌទ្រោម រហែកជញ្ជាំងដែលធ្វើពីស្លឹកត្នោត ពេលភ្លៀងធ្លាក់ត្រូវរត់ទៅជ្រកក្រោមផ្ទះប្អូននៅក្បែរគ្នានោះ ។

ស្ត្រីជាប្រពន្ធបុរសពិការដៃទាំងពីរបានបន្តទៀតថា ក្រោយពីប្តីជួបគ្រោះកំណាចនេះ រូបនាងបានសុំច្បាប់ប្រធានកន្លែងការងារក្នុងរោងចក្រចំនួន២ខែដើម្បីមើលថែប្តី មើលថែសព្វគ្រប់ តាំងពីបញ្ចុកបាយ ងូតទឹក ដុសក្អែល ដូរសំលៀកបំពាក់ ។ល ។

ហើយចាប់តាំងពីប្តីរបស់នាងជួបគ្រោះថ្នាក់មកសម្រាកនៅមន្ទីរពេទ្យលោកសង្ឃរយះពេលមួយខែពេញចំណាយលុយជិត១ម៉ឺនដុល្លារអាមេរិក ដោយលក់សម្ភារៈ ដីធ្លី និងម៉ូតូ ដើម្បីព្យាបាលប្តី ហើយរាល់ថ្ងៃនេះមុខរបួសមិនទាន់ជាសះស្បើយនៅឡើយទេ មានគ្រូពេទ្យមកចាក់ថ្នាំជាប្រចាំរាល់ថ្ងៃរហូតដល់ជាសះស្បើយ មុខរបួសទើបលែងចាក់ថ្នាំ ។

មិនទាន់ដឹងថាប៉ុន្មានថ្ងៃទៀតជាសះស្បើយនោះទេ ណាមួយប្តីពិការដៃទាំងពីរ រូបនាងសុំច្បាប់សម្រាកការងារ ណាមួយពោះធំជិតគ្រប់ខែទៀត ណាមួយគ្មានលុយ តើអ្នកណាខ្លះយល់អារម្មណ៍មួយនេះ ? ។

ជាចុងក្រោយរូបនាងលើកម្រាមដៃ១០សំពះអង្វរដល់សប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស កាកបាទក្រហម ជាពិសេសសម្តេចតេជោហ៊ុន សែន សម្តេច កិត្តិព្រឹត្តបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន មេត្តាជួយក្រុមគ្រួសារនាងកំពុងតែជួបទុក្ខលំបាកមួយនេះផង សម្តេច ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular