ភ្នំពេញ ៖ នៅមុននេះផ្ទុះការចាប់ អារម្មណ៍ ខ្លាំង ក្រោយពីអ្នកនាង ដេនី ក្វាន់បានទម្លាយពី បទពិសោធន៍ ផ្ទាល់ដែលពេលនេះនាងកំពុងតែជួប បញ្ហា លេីត្របកភ្នែក ក្រោយនាងចូលចិត្ត Make up ហេីតបិតកាវមួយប្រភេទ ដែលមិនល្អ ហេីយផុត ថ្ងៃ បរិច្ឆេទនៃការប្រេីប្រាស់ ដែលបានធ្វេីអោយភ្នែករបស់នាង មាន បញ្ហា អាលាក់ហ្សីជាខ្លាំង។
បេីតាមអ្នកនាង ដេនី ក្វាន់បានរៀបរាប់អោយដឹងថា នាងខ្ញុំសូមធ្វើការចែករំលែកទៅបងប្អូនដែលចូលចិត្ត Makeup សូមមានការប្រុងប្រយត្ន័ជាមួយនឹងកាវបិតត្របកភ្នែកមិនថាប្រភេទណាក៏ដោយ សូមមើល Expired នឹងមើលថាផលិតផលនឹងមកពីណា 😭 នាងខ្ញុំជួបផ្ទាល់ហើយខ្ញុំ អាលាក់ហ្សី ជាមួយកាវប្រភេទនេះ វាធ្វើអោយត្របកភ្នែកខ្ញុំហើមឈឺក្រហាយក្តៅ ក្រហម😭😭😭 ពិបាកខ្លាំងណាស់ ប្រភេទស្បែកមនុស្សយើងមិនដូចគ្នាទេ អ្នកខ្លះអាលាក់ហ្សី អ្នកខ្លះក៏អត់ តែសូមប្រយត្ន័អោយបានខ្ពស់ក៏ល្អ ដើម្បីចៀសវាងជួបរឿងដូចខ្ញុំ ហើយក៏ត្រូវរង់ចាំពេលរៀងយូរដែរទើបបាត់😭😭😭។
យ៉ាងណាមិញក្រោយពីបានឃេីញបែបនេះភ្លាម បានធ្វេីអ្នកលេងបណ្តាូញសង្គមជាច្រេីនបានសម្តែងការភ្ញាក់ផ្អេីលជាខ្លាំង ដែលនេះក៏ជាបទ ពិសោធន៍ មួយសម្រាប់សុខភាពនារី ជាពិសេសចំពោះអ្នកចូលចិត្តMake តែម្តង តែយ៉ាងក៏ដោយមានមតិជាច្រេីនបានជូនពរអោយអ្នកនាង ដេនីក្វាន់ឆាប់ជាផងដែរ៕