ជារឿងដ៏ភ្ញាក់មួយសម្រាប់ក្រុមអ្នកគាំទ្ររបស់តារាចម្រៀងនាង ដាវីន ដោយមុននេះ លោកបានបេីកបង្ហាញពីមុខមាត់ពិតរបស់គូរស្នេហ៍ខ្លួនដែលវ័យស្របេីៗគ្នា ដោយការទម្លាយនេះ បានធ្វេីអោយមានការភ្ញាក់ផ្អេីលជាខ្លាំង ជាពិសេសហ្វេនៗនារីៗខកចិត្តមិនស្ទេីរនោះទេ។
យ៉ាងណាមិញបេីតាមរយះការបង្ហោះរូបបង្ហាញមុខមាត់ពិតគូរស្នហ៍របស់តារាចម្រៀង នាងដាវីន គឺឃេីញថាពិតជាស្រស់ស្អាតសាកសមគ្នាណស់ អ្វីដែលសំខាន់គឺពួកគេបានទាក់ទងគ្នា រយៈពេល2ឆ្នាំហេីយ ដែលទេីបនឹងហ៊ានបេីកបង្ហាញជាសាធារណៈ អោយបងប្អូនបានដឹង ម្យ៉ាងនេះក៏ជាស្រាយមន្ទិលសង្ស័យផងដែល ដែលបានគិតថា តារាចម្រៀងរូបនេះ លួចលាក់ទាក់ទងមនុស្សប្រុសភេទដូចគ្នា។
បន្ថែមពីលេីពីការបញ្ចេញមុខមាត់ពិតគូរស្នេហ៍ខ្លួនហេីយ នាង ដាវីនបាន សរសេរសារយ៉ាងវែងអន្លាយមួយថាអរគុណដែលព្រមទទួលយកអ្វីដែលជាខ្ញុំ 🙏🏻❤️
មិនថាថ្ងៃខាងមុខមានឧបសគ្គអ្វីទេយើងតស៊ូជាមួយគ្នាទៀតណា ❤️🙏🏻
ពេលវេលាដែលយើងទាំងពីទន្ទឹងរងចាំជាយូណាស់មកហើយអូន អូនបានបំពេញក្តីស្រម៉ៃបងច្រើនណាស់ ឥឡូវបងគិតថាគួតែបំពេញនៅក្តីស្រម៉ៃអោយអូនវិញម្តងហើយ ❤️ អរគុណដែលអូនតែងតែយល់ពីបង យល់ពីការងាររបស់បង អូនតែងតែលើកទឹកចិត្តបង ទ្រាំពិបាកជាមួយបង អូនព្រមដើរផ្លូវជាមួយបងទាំងដែលដឹងថាបងគ្មានអ្វីទាំងអស់ តើអូនចាំបានទេបងធ្លាប់សួរអូនថា … បងក្រណាស់ ហើយបងមិនទាន់មានការងារអ្វីច្បាស់នោះទេ បងមានបន្ទុកជាមួយគ្រួសារ បងគ្មានអ្វីហុឺហាដូចគេឡើយ «គាត់ថាអ្វីក៏អូនទទួលយកបានដែរអោយតែជាបង» 😢🙏🏻 រាល់ពេលដែលខ្ញុំជួបបញ្ហា គាត់តែងតែលើកទឹកចិត្តខ្ញុំ ហើយគាត់ប្រាប់ខ្ញុំថាទ្រាំបន្តិចទៅបង បងជាមនុស្សពូកែតិចទៀតបងធ្វើបានហើយ អូនលើកទឹកបងបែបនេះរហូត តាំងពីបងនៅចំណុចសូន្យ រហូតបានមកដល់ចំនុចមួយដែលល្អប្រសើរ ហើយអូនបានធ្វើអោយបងបានចាកចេញពីក្តីស្រម៉ៃដ៏ធំរបស់បង ។ ការខំប្រឹងប្រែងដើម្បីជួយប្អូនៗនឹងគ្រួសារ ជីវិតកូនដែលកំព្រាឳពុកទាំង២នាក់ ពួកខ្ញុំធ្វើរការទាំងយប់ទាំងថ្ងៃ ដោយមិនខ្លាចការនឿយហត់ព្រោះតែចង់អោយខ្លួនមានជីវភាពធូធា លើកទឹកចិត្តអោយគ្នាម្នាក់ម្តងៗ ពេលដែលហត់ខ្លាំងពួកខ្ញុំតែងសួរគ្នាថា «ហត់អត់ធ្វើការថ្ងៃនេះ»ហើយញញឹមដាក់គ្នាបន្តដំណើរទៅមុខទៀត។ យើងតស៊ូលំបាកស្ទើរតែគ្រប់បញ្ហាមាន ផ្អែម ល្វីង ជូ ចត់ ពេលខ្លះយ៉ាងឈ្លោះគ្នាខ្លាំង តែយើងមិនដែលគិតថាបោះបង់ចោលគ្នាទេ ហើយក៏និយាយសុំទោសរៀងខ្លួន ។ រយះពេល២ឆ្នាំនេះអូនបានបង្ហាញអោយបងឃើញថាអូនពិតជាមនុស្សស្រីដែលល្អណាស់សម្រាប់បង អរគុណរឿងល្អៗដែលយើងបានបំពេញអោយគ្នាកន្លងមក អរគុណណាអូន លីម សុឆយី Ahh Meaw ❤️បងស្រឡាញ់អូនខ្លាំងណាស់ 🙏🏻❤️ ៕