កន្លងទៅថ្មីៗនេះ តារាកំប្លែងស្រី ណាវ៉ា ត្រូវបានទទួលរងដោយការរិះគន់មិនស្ទេីរនោះទេក្រោុយពីនាងត្រូវបានទម្លាយថាលួចទាក់ទបប្តីគេរហួតមានកូនហេីយជាពិសេសហ៊ានប៉ះពាល់ និងឆាតឆ្កេីយឆ្លងជាមួយប្រពន្ធដេីមគេថែមទៀត។
រហូតមកដល់ពេលនេះតារាកំប្លែង ណាំវ៉ា មិនទាន់ចេញមុខបកស្រាយ ចំពោះការទម្លាយពីស្រ្តីម្នាក់ដែលបានទម្លាយថានាងមានទំនាក់ទំនងជាមួយប្តីគេ ។ បើទោះបីជាមានការបង្ហាញនូវរូបភាព រួមនឹងសារសំឡេងជាភស្តុតាងដែលបញ្ជាក់ថាតារាកំប្លែង ណាំវ៉ា បានលួចសាហាយស្មន់ជាមួយប្តីគេពីសំណាក់ស្រ្តីម្នាក់ដែលជាភរិយាដើមក៏ដោយ ។ មិនមែនសាហាយស្មន់ធម្មតាទេ តារាកំប្លែង ណាំវ៉ា ក៏បានសែនព្រេនជាមួយប្តីស្ត្រីរូបនោះដែរ ។
ថ្មីៗនេះគណនីយឈ្មោះ Pechvann Ny បានបង្ហោះសាររួមនឹងរូបភាពរបស់ខ្លួននិងស្វាមី ព្រមទាំងតារាកំប្លែង ណាំវ៉ា ដោយភ្ជាប់ជាមួយសារដែលមានអត្ថន័យថា «ជាតារាកំប្លែង១រូបក្នុងសង្គមសិល្បៈមួយដែរ ប្រើសម្តីអសុរស លួចសាហាយស្មន់ជាមួយប្តីគេហើយ ឆាតមកប្រពន្ធ ពេញច្បាប់អោយផ្តិតមេដៃលែងលះ ចែកទ្រព្យអោយវាទៀត ល្មមៗ បានហើយ នាង ឈ្មោះ ( សន ស្រីលីន )ហៅ ណាំវា រូបរាងស្អាតបាតដែរ តែគ្មានសមត្ថភាព រកប្តីខ្លួនឯង ចាំយកតែរបស់គេស្រាប់ សម្បត្តិត្រឹម ស្រីស៊ីអោយលុយៗសោះខ្លាំងម្លេះនាង ប្តីប្រពន្ធខ្ញុំ លែងមិនលែង ជារឿងរបស់ ខ្ញុំ ចាំទៅនាង លឺហើយចង់តែសើច ហាស ហាស»។
មិនមែនត្រឹមតែសាហាយស្មន់ប៉ុណ្ណោះទេ ណាំវ៉ា ក៏បានលួចសែនព្រេនជាមួយបុរសនោះកាលពីអំឡុងដើមឆ្នាំ ២០២៣នៅឯស្រុកកំណើតរបស់នាងនៅខេត្តត្បូងឃ្មុំ ។យោងតាមសារសំឡេងតារាកំប្លែង ណាំវ៉ា ក៏បានបញ្ជាក់ថានាងក៏មានកូនជាមួយប្តីស្រី្តឈ្មោះ Pechvann Ny ផងដែរ ។ បើទោះបីជាមានការបង្ហោះពាសពេញបណ្តាញសង្គមពីរឿងនេះក្តី តែគេមិនទាន់បានឃើញតារាកំប្លែង ណាំវ៉ា ចេញមុខបកស្រាយអ្វីឡើយបើទោះបីជាមានការជេរដៀលពីសំណាក់ធីមប្រពន្ធដើមពេញបណ្តាញសង្គមក៏ដោយ ៕