ភ្នំពេញ ៖ មុននេះមានការទម្លាយអំពីរូបថតដ៏ស្រស់ស្អាតប្រណីតរបស់បេក្ខភាពលេចធ្លោរក្នុងកម្មវិធី Miss Grand Cambodia 2023 តំណាងខេត្តក្រចេះគឺ កញ្ញា កុយ អេនណា។ នោះគឺជារូបថតនៃការបង្ហាញម៉ូតសម្លៀកបំពាក់ពណ៌ទឹកមាសដ៏ទាក់ទាញ និងបានធ្វើឲ្យអ្នកគាំទ្រផ្ទុះការលាន់សរសើរមិនដាច់ពីមាត់ថា ស្អាតទាក់ទាញខ្លាំង ប៉ុន្តែមុនពេលដែលរូបថតនេះត្រូវបានអ្នកជំនាញបញ្ចេញនោះគឺពួកគាត់ទាំងកញ្ញា កុយ អេណា និងក្រុមការងារនៃស្ទីតយោថតរូប Ab Studio Sihanoukville Plus នោះ ឆ្លងកាត់ការលំបាកច្រើន។
លំបាកព្រោះតែជាការថតនៅទីតាំងជាប់មាត់សមុទ្រផ្ទាល់ ដែលមានទាំងអាកាសធាតុ ក្តៅ ខ្យល់ ភ្លៀង និងទឹករលក រហូតឈុតដែលនាងត្រូវប៉ះផ្ទាល់នឹងទឹកសមុទ្រ ត្រូវបានរលកបោកផ្ទបប់ ប៉ះនឹងផ្ទាំងថ្មស្ទើតែទាញនាងចូលក្នុងទឹកបាត់ ហើយត្រូវក្រុមការងារជួយទប់ស្ទើរតែមិនជាប់ ហើយនាងក៏បានរងរបួសក្នុងគ្រាដែលថតរូបដ៏លំបាកនេះផងដែរ។
ទោះជាយ៉ាងណាលទ្ធផលដែលទទួលបានគឺពិតជាបានធ្វើឲ្យអ្នកគាំទ្រនាង ពេញចិត្តស្តូកតែម្តង។ អ្នកគាំទ្រវិស័យកញ្ញាឯកក៏កោតសរសើរអំពីទឹកដៃរបស់ក្រុមអ្នកជំនាញខាងលើដែលគេដឹងថាជាក្រុមការងារមានសមត្ថភាព ទេពកោសល្យ គំនិតច្នៃប្រឌិតខ្ពស់ ជាមួយនឹងបច្ចេកទេសផលិតរូបភាព និងវីដេអូជំនាញ ដែលធ្លាប់បង្កើនភាពស្រស់ស្អាតសម្រាប់បេក្ខភាពកញ្ញាឯកជាច្រើនកម្មវិធីក្នុងនោះក៏មានម្ចាស់មកុដជាច្រើនធ្លាប់ឆ្លងកាត់ជាមួយនឹងការងាររបស់ម្ចាស់អាជីវកម្ម ស្ទីតយោថតរូប លោក អេប៊ី វណ្ណា ផងដែរ។
គួរបញ្ជាក់ដែរថា កុយអេណាត្រូវបានកេកត់សម្គាល់ថាជាបេក្ខភាពដែលលេចធ្លោរក្នុងចំណោមបេក្ខភាពទាំង២៥រូបចុងក្រោយដែលកម្មវិធីជ្រើសរើសនិងប្រកាសជាផ្លូវការនោះ។ លេចធ្លោរក៏ព្រោះតែនាងបានទាំងព្រមតែម្តង គឺទាំងរូបសម្រស់ ទម្រង់មុខ កម្ពស់១,៧៥ម៉ែត្រ អត្តចរិក ពិសេសចំណេះដឹងក៏មិនធម្មតាដែរដោយនាងអាចប្រើប្រាស់ភាសារអង់គ្លេសបានយ៉ាងល្អ។ នាងក៏មានទាំងអាជីវកម្ម និងជាតារាបង្ហាញម៉ូតស្រាប់។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍មុននេះគឺក្រោយពីនាងក៏ត្រូវបានគេហទំព័រហ្វេសប៊ុកផ្លូវការថៃ ដែលតែងលើកឡើងពីភាពលេចធ្លោររបស់កញ្ញាឯកបានលើកយកទៅអួតសរសើរពេញៗមាត់អំពីរូបសម្រស់ និងសមត្ថភាពផងដែរ។ ហ្វេសប៊ុកផេកថៃដែលមានឈ្មោះថា Grand MGI បានសរសរកញ្ញាឯករូបនេះថា កាន់តែមានភាពទាក់ទាញខ្លាំង និងពោរពេញដោយថាមពលពីមួយថ្ងៃទៅមួយថ្ងៃនៃបេក្ខភាពពីកម្ពុជាមួយរូបនេះ ស្របពេលដែលកម្មវិធីប្រគួតខិតជិតមកដល់។
ក្រៅពីការសរសើរអំពីរូបរាងដ៏ស្រស់សោភារបសនាង កញ្ញាឯករូបនេះក៏ទទួលបានការកោតសរសើរថាមានភាពតស៊ូខ្លាំងជាមួយនឹងវិស័យកញ្ញាឯកផងដែរ ហើយថ្ងៃទី១៩ ខែសីហាខាងមុខនេះគេដឹងដឹងថា តើអ្នកណានឹងក្លាយជាអ្នកគ្រងមកុដបន្ទាប់ពីកញ្ញា ពេជ្រ វត្តី សារ៉ាវឌ្ឍីនោះ។
ទោះជាយ៉ាងណានៅមានបេក្ខភាពលេចធ្លោរជាច្រើនទៀតក្នុងកម្មវីធីប្រគួតសម្រស់ដ៏ធំសម្បើមឆ្នាំនេះ ដែលទស្សនិកជនពិសេសក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ បើទោះបីជាយ៉ាងណាតំណាងម្ចាស់មកុដអាចនឹងមានការប្រែប្រួលបានគ្រប់ពេលដរាបណាគេនៅមិនទាន់បានឃើញសមត្ថភាពរបស់ពួកគេឡើងឆាកប្រគួតនោះ ប៉ុន្តែបើបេក្ខភាពតំណាងខេត្តក្រចេះនេះបន្តធ្វើបានល្អឆក់យកដួងចិត្តទស្សនិកជន និងគណកម្មការនោះភាគរយខ្ពស់សម្រាប់តំណែងកំពូលទាំង៥ពីកម្មវិធីមិនទៅណាឆ្ងាយពីនាងឡើយ ៕