Sunday, October 13, 2024
Homeកីឡាសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបពន្យារពេលការប្រកួតនៅអ៊ីស្រាអែលដោយសារមានសង្គ្រាម

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបពន្យារពេលការប្រកួតនៅអ៊ីស្រាអែលដោយសារមានសង្គ្រាម

- Advertisement -
toppostmedia

UEFA បានពន្យារពេលការប្រកួតទាំងអស់ដែលបានគ្រោងទុកក្នុងប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេល២សប្តាហ៍ខាងមុខ ចំពេលមានភាពតានតឹងកើនឡើងនៅក្នុងប្រទេសនេះ។ ការប្រកួតជម្រុះ Euro 2024 របស់អ៊ីស្រាអែលទល់នឹងស្វីសដែលធ្វើនៅថ្ងៃព្រហស្បតិ៍នេះគឺស្ថិតក្នុងចំណោមការប្រកួតដែលត្រូវបានពន្យារពេលដោយគិតពីស្ថានភាពសន្តិសុខបច្ចុប្បន្នមិនល្អប្រសើរ ខណៈដែលកាលបរិច្ឆេទថ្មីនឹងត្រូវបានរៀបចំខាងមុខ។

ការប្រកួតដែលពន្យារពេលរួមមាន វគ្គជម្រុះជើងឯកអឺរ៉ុបឆ្នាំ២០២៤នៅថ្ងៃទី១២ តុលា រវាងអ៊ីស្រាអ៊ែលប៉ះស្វីស, វគ្គជម្រុះពានរង្វាន់ European U-21 Championship 2025 ថ្ងៃទី១២ តុលា រវាងអ៊ីស្រាអ៊ែលប៉ះអេស្តូនី និងថ្ងៃទី១៧ តុលា រវាងអ៊ីស្រាអែលប៉ះអាល្លឺម៉ង់។ ការប្រកួតជើងឯកអឺរ៉ុបអាយុក្រោម១៧ ឆ្នាំ២០២៤ នៅថ្ងៃទី១១-១៧ ខែតុលា, ការប្រកួតខ្នាតតូចដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល បែលហ្សិក ហ្គីប្រាលតា និងវែល។

UEFA កំពុងវាយតម្លៃស្ថានភាពក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីមើលថា តើការប្រកួតជម្រុះជើងឯកអឺរ៉ុបរបស់អ៊ីស្រាអែលនៅកូសូវ៉ូនៅតែអាចប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែតុលាបានឬអត់? ជាមួយគ្នានេះ UEFA នឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយនឹងនៅតែទាក់ទងជាមួយក្រុមទាំងអស់ដែលពាក់ព័ន្ធ មុនពេលធ្វើការសម្រេចចិត្តលើកាលបរិច្ឆេទថ្មី និងលើការផ្លាស់ប្តូរសក្តានុពលចំពោះការប្រកួតនាពេលខាងមុខផ្សេងទៀត។

ក្រុមម្ចាស់ជើងឯក Premier League របស់អ៊ីស្រាអែល Maccabi Haifa ដែលកំពុងលេងក្នុងពានរង្វាន់ Europa League នៅរដូវកាលនេះដែលត្រូវប៉ះ Villarreal បន្ទាប់ពីសម្រាកអន្តរជាតិ ហើយការ​ប្រកួត​ក្នុង​ផ្ទះ​បន្ទាប់​របស់​ពួក​គេ​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ៕ (ប្រភព ៖ BBC)

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular