Monday, November 4, 2024
Homeសិល្បៈកម្សាន្តស្រស់ថ្លាជាងមុន ស្រីអូនចេញពីមន្ទីរពេទ្យភ្លាមទៅធ្វេីរឿងបែបនេះភ្លែត

ស្រស់ថ្លាជាងមុន ស្រីអូនចេញពីមន្ទីរពេទ្យភ្លាមទៅធ្វេីរឿងបែបនេះភ្លែត

- Advertisement -
toppostmedia

*រឹងមាំឡេីងវិញ ស្រីអូនចេញពីមន្ទីរពេទ្យភ្លាមនាងទៅធ្វេីរឿងដ៏ល្អជាមួយក្មេងៗនៅឯមណ្ឌលកុមារកំព្រា

ភ្នំពេញ ៖ មហាជនជាច្រេីនបានសម្តែងការសប្បាយចិត្ត ក្រោយពីបានឃេីញ អ្នកនាង ស្រីអូន បានបង្ហាញអារម្មណ៍រីករាយក្រោយបានដឹងថាអ្នកនាងមានស្នាមញញឹមជាថ្មីឡើងវិញហើយពេលនេះអ្នកនាងក៏បានចេញពីមន្ទីរពេទ្យផងដែរ ។ រូបភាពរបស់ ស្រីអូន ក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមដែលតាមដាននៅរឿងរ៉ាវរបស់អ្នកនាងនាពេលកន្លងមកបានផ្តល់កម្លាំងចិត្តឱ្យគ្រប់គ្នា។

បើតាមការលើកឡើងរបស់លោក ស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប បានបង្ហាញរូបភាពជាច្រើនសន្លឹករបស់ ស្រីអូន អមជាមួយការរៀបរាប់ថា«ចេញពីរពេទ្យហើយ គាត់មកសាកថ្មជីវិត ជាមួយកូនៗ នៅ Afesip Cambodia ថ្ងៃនេះពេញមួយថ្ងៃ គាត់ស;ចលេងយ៉ាងកក់ក្តៅជាមួយកូនៗ ខ្ញុំប្រាប់ហ;យថា ទីនេះយ;ងមានតែក្តីស្រលាញ់អោយទេ b;អ្នកគិតថាអ្នកពិបាកណាស់អ្នកសាកមកមើលជីវិតកូនៗរងគ្រោះនៅទីនេះត;គាត់ពិបាកជាងអ្នកប៉ុណ្ណា ?តែកូនៗនៅតែដើរទៅមុខដោយក្តីសង្ឈឹម ស្រីអូន នៅផ្ទះយើងប្អូនស្រី ទោះគ្មានម៉ាស៊ីនត្រជាក់ តែបេះដូងប្អូនកក់ក្តៅ (បញ្ជាក់ សូមអធ្យាស្រ័យបងប្អូន មិនទាន់អាចមកសួរសុខទុកបានទេ) អោយគាត់សំរាកចិត្តនិងកាយសិន»។

ដោយឡែកអ្នកស្រីអូនវិញក៏បានរៀវរាប់អោយដឹងថា មកសាកថ្មជីវិត🙏🏻💪🏻រឹងមាំដេីម្បីកូនៗរងគ្រោះដែលខ្ញុំចិញ្ចឹមទាំង 167នាក់ អស់រយៈ5ឆ្នាំ ទាំងការញាំនិងរៀនសូត្រដល់ចប់🙏🏼ថ្ងៃនេះឧបត្ថម្ភ 1000$ សម្រាប់ធ្វេីម្ហូបអោយកូនៗញាំ និង មកសាកថ្មជីវិតជាមួយកូនៗជាទីស្រលាញ់មួយរយៈពេលខ្លី ដេីម្បីយកកម្លាំងធ្វេីការងាររកលុយចិញ្ចឹមកូនៗបន្ដទៀត♥️💪🏿 សូមជូនបុណ្យកុសលដល់បងប្អូនគ្រប់គ្នាផង 🙏🏼
សូមឧទិសកុសលជូនដល់វិញ្ញាណខន្ធស្វាមីនាងខ្ញុំផង (ឈាងរ័ត្ន)៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular