សៀមរាប ៖ មហាជនជាច្រេីនបានសម្តែងការ សរសេីរទៅកាន់ លោកគ្រូសា ន សុជា និងភរិយា ក្រោយពីបាន ពីបាន បរិច្ចាគ ចំណងដៃមង្គលការខ្កួនជួយដល់សង្គម ។ លោកគ្រូ សាន សុជា និង គូរស្នេហ៍បាន ភ្ចាប់កាលពីកន្កងទៅនៅឯប្រទេស អូស្រ្តាលី តែបានធ្វេីអោយមានការភ្ញាក់ផ្អេីលក្រោយ ពីលោកគ្រួបានដឹកដៃគូរស្នហេ៍មករៀបចំពិធីមង្គលការទៅតាមប្រពៃណី នៅ ប្រទេស កម្ពុជា កាលពីថ្ងៃទី 04 ខែ វិច្ឆការ ឆ្នាំ2023 ។ យ៉ាងណា មិញ ពិធីមង្គលខាងលេី បាន ធ្វេីអោយអ្នក លេង បណ្តាញសង្គម មានចាប់ អារម្មណ៍ ជាខ្លាំង ក៏ព្រោះគេសង្កេតឃេីញថា មានភ្ញៀវចូលរួមសុទ្ធតែអ្នកមាន មុខមាត់ បុគ្គលល្បីនៅស្រុកខ្មែរជាច្រេីននាក់ចូលរួម បូុកផ្សំនឹង ព្រះសង្ឃ ជាច្រេីនអង្គក៏និមន្តចូលរួមផងដែរ។
កាន់តែពិសេស និងធ្វេីអោយមហាជន កោតសរសេីរក៏ព្រោះចំណងដៃដែលបានមកពីមង្គលការគឺខាង លោកគ្រូ សាន សុជា និង ភរិយាបាន បរិច្ចាគ ជួយដល់សង្គម ចំណងដៃថ្ងៃមង្គលការលោកគ្រូសាន សុជា San Socheaលោកគ្រូ ព្រម ទាំង ភរិយា ចូលរួមសម្រាប់ជាមនុស្សធម៌៖
១. ឧបត្ថម្ភមន្ទីរពេទ្យគន្ធរបុប្ផា ១០លានរៀល
២. ឧបត្ថម្ភមន្ទីរពេទ្យកុមារអង្គរ ១០ លានរៀល
៣. ឧបត្ថម្ភគ្រូបង្រៀនវត្តមណីរ័ត្ន ១០០០$ (មួយពាន់ដុល្លា)
៤. ឧបត្ថម្ភអង្គការកុមាកម្ពុជាអូស្រ្តាលី ៥០០$ (ប្រាំរយដុល្លា)
៥. ឧបត្ថម្ភមេភូមិចាក់ដីធ្វេីផ្លូវ ៣០០$ (បីរយដុល្លា)
៦. ឧបត្ថម្ភសាលាហ៊ុនសែនប្រាសាទបាគងសម្រាប់ទិញទូរទស្សន៍បញ្ចាំងslid ៨០០$ (ប្រាំបីរយដុល្លា)
៧. ឧបត្ថម្ភកុមារកំព្រា ៥០០ $ (ប្រាំរយដុល្លា)
៨. ឧបត្ថម្ភសាលាឃុំមានជ័យ ៥០០$ (ប្រាំរយដុល្លា) សម្រាប់ទិញComputer
ខាងយេីងខ្ញុំសូម អនុមោទនា នូវ សេចក្ដី ល្អ របស់ លោក គ្រូ ព្រម ទាំង ភរិយា ក្នុង បរិច្ចាគ សម្រាប់ សង្គម ជាតិ នេះ ផង សូម ជូនពរ លោក គ្រូ ព្រម ទាំង ភរិយា សុខ ចម្រើន ដោយ សិរីមង្គល៕