Monday, November 4, 2024
Homeសង្គមបេក្ខជនបាក់ឌុបចេញមុខបកស្រាយក្រោយរងការសេីចចំអករឿងសក់ខ្លួន បន្ទាប់ពីម្តាយចេញមុខបោះពាក្យសម្តីទាំងនេះ

បេក្ខជនបាក់ឌុបចេញមុខបកស្រាយក្រោយរងការសេីចចំអករឿងសក់ខ្លួន បន្ទាប់ពីម្តាយចេញមុខបោះពាក្យសម្តីទាំងនេះ

- Advertisement -
toppostmedia

ភ្នំពេញ ៖ សម្រាប់ថ្ងៃទី៦ ខែវិច្ឆិកា គឺជាថ្ងៃដំបូងនៅក្នុង ការ ប្រឡង សញ្ញាបត្រ មធ្យម សិក្សា ទុតិយភូមិ ឆ្នាំ ២០២៣។ ក្នុងនោះគេក៏បានឃើញមាតាបិតាក៏ដូចជាអាណាព្យាបាលជាច្រើនបានជូនកូនប្រុសស្រីរបស់ខ្លួនទៅប្រឡងទាំងទឹកមុខរីករាយ ។ក្នុងនោះក៏មានការជូនពរនិងការចែករំលែ ករូបភាពនៅតាមបណ្តាញសង្គមពីទិដ្ឋភាពនៅក្នុងមណ្ឌលនីមួយៗសម្រាប់ការប្រឡង។ តែអ្វីដែលកត់សម្គាល់មានការចែករំលែករូបភាពរបស់បេក្ខនារីម្នាក់ដែលមានសក់ពណ៌សដោយមានការបញ្ចេញមតិឌឺដងជាច្រើន ។ហាក់មិនចង់ឱ្យកូនស្រីប៉ះពាល់អារម្មណ៍នៅក្នុងថ្ងៃប្រឡងដ៏សំខាន់នេះក្នុងនាមជាអ្នកម្តាយមិនបាននៅស្ងៀមនោះទេអ្នកស្រី បានបង្ហោះសារនៅក្នុងបណ្តាញសង្គមដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ចំពោះមហាជនថា «ថ្ងៃ នេះកូន ស្រីរបស់ ខ្ញុំ ប្រឡង បាក់ ឌុប ហើយម៉ាក់ជូនពរ កូនប្រឡងជាប់ជោគជ័យសំណាងល្អកូនខ្ញុំក៏សូមចិត្តអ្នកសារពត៌រមានដែរកុំយករូបកូនខ្ញុំមក ចុះផ្សាយអី ជៀសវាងអ្នកចូលខមិនមិនល្អពីកូនស្រីខ្ញុំពេលនេះនាងកំពុង ប្រឡងកុំអោយ ប៉ះ ពាល់អារម្មណ៏របស់គាត់សក់នេះគឺមកពីកំណើត របស់នាងមិនបានលាបពណ៌អីទេសូមសារព័ត៌មានមេត្តាជ្រាបផង »។

បន្ថែមលេីសពីនេះ សាមីខ្លួនជាកូនស្រីដែលមានគណីនឈ្មោះ Pich Nearadeyក៏បានចេញមុខបកស្រាយជាមួយសំណេរយ៉ាងវេងមួយថា . ជាដំបូងខ្ញុំគិតថារង់ចាំប្រឡងបាក់ឌុបចប់សិនចាំចេញការបកស្រាយតែអីលូវសុំបកស្រាយអោយហើយតែម្តង។

សូមអរគុណដល់មនុស្សគ្រប់គ្នាដែលបានបកស្រាយពីពណ៌សក់ធម្មជាតិពីកំណើតរបស់ខ្ញុំ។ ខ្ញុំអរគុណខ្លាំងណាស់ចំពោះការលើកទឹកចិត្ត ជាពិសេសខ្ញុំសុំអរគុណដល់អ្នកម្តាយ បងប្រុស និងបងថ្លៃខ្ញុំដែលគាត់បានការពាខ្ញុំយ៉ាងឆាប់រហ័សភ្លាមៗនៅពេលដែលខ្ញុំទទួលបានការស្អប់ និងប្រមាថរាប់ពាន់ខមិនក្នុងរយះពេលដ៏ខ្លី។ ពីដំបូងខ្ញុំមានការភ័យខ្លាច តក់ស្លុតណាស់ ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំបានព្យាយាមលាបពណ៌សក់ខ្មៅជាច្រើនដងហើយ ប៉ុន្តែដោយសារតែធម្មជាតិពីកំណើតទើបធ្វើអោយសក់ខ្ញុំមិនកាន់ពណ៌ទេ ដូច្នេះទើបខ្ញុំសម្រេចចិត្តថាបណ្តោយតាមធម្មជាតិដែលខ្ញុំបានកើតមកហើយ។

ចំពោះអ្នកដែលរិះគន់លើសម្រស់របស់ខ្ញុំ ខ្ញុំចង់ប្រាប់ថាខ្ញុំអាចទទួលយកបាន ពីព្រោះខ្ញុំទទួលវាឡើងសាំទៅហើយ ខ្ញុំមិនសូវមានការភ្ញាក់ផ្អើលទេពីព្រោះការរើសអើងរូបសម្បត្តិនៃសង្គមយើងគឺមានបែបនេះតាំងពីដើមម្លេះ ឧទាហរណ៍បើសិនជាស្បែកខ្ញុំភឿកមួយតួរខ្លួនតែម្តងប្រហែលជាគ្មានអ្នកស្អប់ទេ។

កាលពីមុនខ្ញុំព្យាយាមប្រើផលិតផលច្រើនណាស់ដើម្បីកែសម្រស់របស់ខ្ញុំ ប៉ុន្តែលទ្ធផលគឺវាធ្វើអោយសុខភាពខ្ញុំកាន់តែខ្សោយទៅៗ ដូចច្នេះទើបខ្ញុំសម្រេចចិត្តថាឈប់កែប្រែអ្វីទៀតរួចរៀនទទួលយកអ្វីពីធម្មជាតិរបស់ខ្ញុំ។ អរគុណបងប្រុសខ្ញុំដែលតែងតែលើកទឹកចិត្តខ្ញុំអោយរៀនទទួលស្គាល់ខ្លួនខ្ញុំជាខ្ញុំ ជិតចូលឆ្នាំ 2024 ហើយ បើយើងមិនស្រលាញ់យើងតើអោយអ្នកណាស្រលាញ់យើងជាងយើងស្រលាញ់ខ្លួនឯង? ខ្ញុំគោរពស្រលាញ់អ្នកទាំងអស់គ្នាដែលយល់ពីរឿងដែលខ្ញុំកំពុងតែឆ្លងកាត់នេះ។ សូមរៀនស្រលាញ់ខ្លួនឯងជាខ្លួនឯងឱ្យបានច្រេីន អរគុណច្រើន៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular