ភ្នំពេញ ៖ ផ្ទុះការចាប់អារម្មណ៍នៅមុននេះបន្ទាប់ពីតារាស្រីល្បីឈ្មោះ ពេជ្រ សោភា បានចេញមុខប្រតិកម្ម និងពាក្យសម្តីដែលបានលេីកឡេីងថា អ្នកនាង កែ សម្ភស្សន៍គឺដេីម្បីផ្គាប់ចិត្តគូរស្នេហ៍ខ្លួនលោក ឈឺម កក្កដា តែនៅមុននេះ អ្នកនាង ពេជ្រ សោភា បានចេញមុខ បកស្រាយជុំវិញរឿងនេះហេីយ។
ជឿជាក់ ថាទស្សនិកជន ប្រាកជាស្គាល់ច្បាស់ ពីតារាស្រីពេ ជ្រ សោភា ដែលចាប់តាំងពីនាងជាប់ឈ្មោះជាមេម៉ាយ ហេីយនោះ មកទល់ពេលនេះបានរកឃេីញអ្នកស្អំបេះដូងថ្មីហេីយ គឺតារាប្រុសស្រស់សង្ហា បង្ហាញម៉ូតនិង សម្តែង លោក ឈឹម សក្កដា ដែលជាញឹកញយ គូរស្នេហ៍មួយគូរនេះ តែងតែបង្ហាញភាពផ្អែមល្ហែម ម្តងកាល ជាពិសេស ថ្មីៗនេះពួកគេទាំងពីរនាក់បានដឹកដៃយ៉ាងត្រសងទៅចូលរួម ពិធីភ្ចាប់ពាក្យរបស់លោកស្រី ទ្រី ដាណា។
យ៉ាងណាមិញក្រឡែកមកមេីលរូបសម្រស់របស់តារាស្រីរូបនេះវិញ គឺនៅតែស្រស់ស្អាត ក្មេងជាងវ័យ ជាពិសេសថ្មីៗនេះ អ្នកនាង បានសម្រក គីឡូ បានជោគជ័យ ធ្វេីអោយរូបរាងតារាស្រីរូបនេះ កាន់តែស្រស់ស្អាត រាងស្រឡូន គូរអោយក្នាញ់ តែនៅមុននេះស្រាប់តែធ្លាយរឿងតារាស្រីរូបនេះ លួចទៅកែសម្ភស្ស ត្រង់ចំនុចពិសេស គឺដេីមទ្រូង ហេីយក៏មានមតិបានលេីកឡេីងថា នាងកែ នេះគឺដេីម្បីផ្គាប់ចិត្តគូរស្នេហ៍ថែមទៀត។
ភ្លាមៗពេ ជ្រ សោភាបានចេញមុខ ប្រតិកម្ម បកស្រាយនិងបានដិសេធចំពោះការលេីកឡេីងខាងលេី ពោលគឺនាងមិនបាន កែសម្ផស្ស ត្រង់ដេីមទ្រូងនោះទេ គឺនាងបានតែកាត់ស្លាប់ច្រមុះ ប៉ុណ្ណោះ ហេីយបន្ថែមពីនេះ នាងកែ គឺដេីម្បីក្តីសុខខ្លួនឯងមិនមែនដេីម្បីនរណាម្នាក់នោះឡេីយ ជាពិសេសគឺមិនមែនដេីម្បីផ្គាប់គូរស្នេហ៍នោះឡេីយ ៕