Thursday, November 7, 2024
Homeសិល្បៈកម្សាន្តច្បាស់ការហេីយព្រះតេជគុណ វន វាសីច័ន្ទមុន្នី នឹងនិមន្តទៅរាជនីលង្វែករបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេងនៅថ្ងៃទី២ ខែធ្នូរនេះ

ច្បាស់ការហេីយព្រះតេជគុណ វន វាសីច័ន្ទមុន្នី នឹងនិមន្តទៅរាជនីលង្វែករបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេងនៅថ្ងៃទី២ ខែធ្នូរនេះ

- Advertisement -
toppostmedia

ភ្នំពេញ ៖ ថ្មីៗកន្លងទៅនេះពុទ្ធបរិស័ទ្ធ និងអ្នកមានជំនឿជ្រះថ្លាចំពោះព្រះតេជគុណ វន វាសី ច័ន្ទ មុន្នី បានធ្វើដំណើរទៅកាន់ទីអារ៉ាមដែព្រះតេជគុណគង់នៅ ខេត្តកំពង់ឆ្នាំង ស្រាប់តែមុននេះមានការជូនដំណឹងថា ព្រះតេជគុណ នឹងនិមន្តមកកាន់រម្មណីយដ្ឋានរាជនីលង្វែករបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង នៅពេលដ៏ខ្លីមុខនេះ។

នេះបើយោងតាមការបញ្ជាក់របស់លោកគ្រូមហាជុំ ដែល គេបានស្គាល់ច្រើនតាមរយៈបណ្តាញសង្គម និងអ្នកមានជំនឿថាជាគ្រូចិនសែ មើលហុងស៊ុយ មើលរាសី ដោះអំពើ រៀបផ្ទះសម្បែង តម្លើងរាសីល្បីឈ្មោះ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ ដោយបានមានប្រសាសថា “សូមប្រគេននិងជម្រាបជូនដំណឹង ចាប់ពីថ្ងៃសៅរ៌៥រោច ខែកត្តិក ឆ្នាំថោះបញ្ចស័កពុទ្ធសករាជ២៥៦៧ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ តទៅព្រះអង្គ ធម្មវនវាសី ចន្ទ័ មុនី នឹងចាប់ផ្តើមនិមន្តមកផ្ដល់ធម្មទាន អប់រំផ្លូវចិត្តដល់ពុទ្ធបរិស័ទទូទៅរៀងរាលថ្ងៃ សៅរ៏ និង ថ្ងៃអាទិត្យ នៅក្នុងរមណីយដ្ធានរាជិនីលង្វែក មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិ ពាមជំនីក ឃុំកំពុងហ្លួងស្រុកពញាឮខេត្តកណ្ដាល ដែលមានចំងាយពី រាជធានីភ្នំពេញ ជាងសាមសឹបគីឡូម៉ែត្រ”។

ដំណឹងនេះទទួលបានការចែករំលែក និងសួរនាំបញ្ជាក់អំពីថ្ងៃលម្អិតដែលព្រះតេជគុណវនវាសី ច័ន្ទ មុន្នី និមន្តមក ដែលគេហ៊ានសន្និដ្ឋានថានឹងមានអ្នកមានជំនឿយ៉ាងច្រើនកុះករធ្វើដំណើរទៅកាន់រម្មណីយដ្ឋានខាងលើជាក់ជាមិនខាន។ ការនិមន្តមកដល់នេះក៏ក្រោយពីគេដឹងដែរថាលោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង ជាអ្នកជំនួញមានសុទ្ធាជ្រះថ្លាខ្លាំងនឹងវិស័យព្រះពុទ្ធសាសនាដោយការកសាងសម្មិទ្ធផលជាច្រើនរាប់មិនអស់ពោលទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយក៏ ត្រូវបាន តែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកកាយនៃព្រះរាជាណាចក្រកម្ពុជាឡើងងារជា ងារជា «នាងវិសាខាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍»ផងដែរ។

មាតាលោកជំទាវឧកញ៉ា ក៏ជាទីប្រឹក្សាគណៈសង្ឃនាយក និងទទួលបានគោរមងារជាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ផងដែរ ដែលមុននេះគាត់ក៏បានធ្វើដំណើរនិងថ្វាយបង្គំព្រះតេជគូណដោយផ្ទាល់ទីអារ៉ាម ដែលព្រះតេជគុណ គង់នៅគឺវត្តច័ន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅក្នុងភូមិប៉ាតឡាងឃុំក្រាំងលាវស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។
នេះក៏ចាត់ទុកថាជាដំណឹងល្អសម្រាប់ពុទ្ធបរិស័ទ្ធ ដែលទៅថ្វាយបង្គំទទួលឱវាទពីព្រះអង្គ ក៏អាចធ្វើដំណើរកម្សាន្តដោយរីករាយនៅរមណីយដ្ឋានរាជិនីលង្វែក ដែលជារមណីយដ្ឋានបែបវប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម ដែលស្ថិតនៅលើផ្ទៃដីប្រមាណ២៥០ហិកតា។

តំបន់ទេសចរណ៍មួយនេះ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។ នៅក្នុងរមណីយដ្ឋាននេះ មានដើមឫស្សីរាប់ម៉ឺនដើម, ចម្លាក់ថ្មធ្វើប្រាក់ឌួង និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋខ្មែរដែលមកកម្សាន្តក្នុងរមណីយដ្ឋានបានយល់ និងស្គាល់ទិដ្ឋភាពរាជធានីលង្វែក។

លើសពីវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋាន រាជិនីលង្វែក មានឡូរីសម្រាប់ទេសចរជិះកម្សាន្ត និងសួនព្រហ្មចារី ដែលមានដើមឈើ និងផ្កាជាច្រើនប្រភេទលម្អក្នុងសួន។ នៅជិតសួនព្រហ្មចារី ក្នុងរមណីដ្ឋាននេះ ក៏មានខ្យុះសម្រាប់ភ្ញៀវទេសចរអង្គុយ លក្ខណៈគ្រួសារផងដែរ ។ ខ្យុះនីមួយៗ ត្រូវបានដាក់តាមមាត់ទឹក ដែលទេសចរអាចជិះទូកលេងកម្សាន្តបាន៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular