Wednesday, November 13, 2024
Homeសិល្បៈកម្សាន្តបុគ្គលមានបទពិសោធន៍ជោគជាំជាមួយវិស័យកញ្ញាឯកលើកឡើងបែបនេះក្រោយក្លាយជាអ្នកគ្រប់គ្រង Miss Grand Ratanakiri

បុគ្គលមានបទពិសោធន៍ជោគជាំជាមួយវិស័យកញ្ញាឯកលើកឡើងបែបនេះក្រោយក្លាយជាអ្នកគ្រប់គ្រង Miss Grand Ratanakiri

- Advertisement -
toppostmedia

ភ្នំពេញ ៖ អ្នកតាមដានវិស័យបវរកញ្ញា រួមទាំងកញ្ញាឯកជាច្រើនពិតជាធ្លាប់បានស្គល់ច្បាស់ពីលោក ភួង វណ្ណា ហៅ Ab Vanna ដែលជាម្ចាស់ហាងថតរូបល្បីឈ្មោះ Ab Studio Sihanoukvill Plus នោះតែម្តង។

លោកគឺជាអ្នកជំនាញនៅពីក្រោយពីភាពស្រស់ស្អាតនៃការបង្ហាញវីដេអូ និងរូបថតរបស់កញ្ញាឯកស្ទើរគ្រប់កម្មវិធីប្រគួតទាំងអស់ ហើយលោកក៏ជាគណកម្មការជំនាញក្នុងការផ្តល់ពិន្ទុទៅកាន់បេក្ខភាកញ្ញាឯកជាច្រើនកម្មវិធីកន្លងមកដែរ។

មានការចាប់អារម្មណ៍នៅមុននេះក្រោយពីគេបានឃើញលោកលេចវត្តមានក្នុងការចុះកិច្ចព្រមព្រាងរួមគ្នាជាមួយស្ថាប័នMiss Grand Cambodia ក្នុងនាមជាអ្នកគ្រប់គ្រង Miss Grand Ratanakiri ដែលគេបានរំពឹងខ្ពស់ថាអ្នកជំនាញមួយនេះនឹងមិនធ្វើឲ្យទស្សនិកជនខកចិត្តឡើយ ត្បិតតែលោកជាអ្នកជំនាញស្រាប់ និងមានសមត្ថភាព ទេពកោសល្យ ព្រមទាំងភាពប៉ិនប្រសប់ក្នុងការជ្រើសរើសបេក្ខភាពតំនាងខេត្តដែលលេចធ្លោរឡើងមកប្រគួតនៅឆាកធំឆ្នាំក្រោយនេះជាក់ជាមិនខាន។ ក្នុងជំនួបផ្ទាល់មុននេះលោក បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការរៀបចំកម្មវិធីឲ្យបានល្អ និងរើសយកបាននូវបេក្ខភាពដែលសក្កិសមបំផុតក្នុងការតំណាងខេត្តរតនគិរី។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រគួត Miss Grand Cambodia 2924 នឹងត្រូវបានគេរំពឹងថានឹងកក្រើកជាងមុនក្រោយពីអ្នកគ្រប់គ្រងបានប្រកាសផ្តល់សិទ្ធិឲ្យមានការរៀបចំការប្រគួតជ្រើសរើសបេក្ខភាពតំណាងខេត្តក្រុងរាជធានី ខណៈដែលបេក្ខភាពនឹងកើនឡើងរហូតដល់៣២ ដែលជាបេក្ខភាពតំណាងខេត្តក្រុងរាជធានីនៅព្រះរាជាណាចក្រកម្ពុជាខណៈដែលកម្មវិធីប្រគួតផ្លូវការនឹងត្រូវធ្វើឡើងនៅអំឡុងខែឧសភា ឆ្នាំ២០២៤តទៅ៕

 

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular