Wednesday, October 23, 2024
HomeUncategorizedមហាសន្និបាតផ្សាយដំណឹងល្អ ដែលជាវគ្គចុងក្រោយ នៅឆន់ជូ, ‘សំលេងអបអរសាទរ’ដ៏រីករាយរបស់មនុស្សជាង 1ម៉ឺន6,000នាក់

មហាសន្និបាតផ្សាយដំណឹងល្អ ដែលជាវគ្គចុងក្រោយ នៅឆន់ជូ, ‘សំលេងអបអរសាទរ’ដ៏រីករាយរបស់មនុស្សជាង 1ម៉ឺន6,000នាក់

- Advertisement -
toppostmedia

គ្រូគង្វាល ជាង250នាក់ បានចូលរួមផ្ទាល់…​ហើយគ្រូគង្វាលដែលស្ដាប់ តាមអ៊ីនធឺណិតជាង 200នាក់​

ទិដ្ឋភាពនៅកន្លែង ព្រឹត្តិការណ៍ដ៏គួរឲ្យរំភើប នៅព្រះវិហារឆន់ជូនៃស៊ីនឆន់ជី ‘រំភើប’…..ផ្ដល់នូវភាពទាក់ទាញ

ដូចជា អ្នកអបដំណើរ.ក្រុមតន្រ្តី. និងពន្លឺភ្លើងតាមដងផ្លូវ

គ្រូគង្វាលដែលចូលរួមបានសន្យាថា​ “នឹងរៀនឲ្យបានច្បាស់ ហើយនឹងផ្សព្វផ្សាយបន្ត” ព្រមទាំងបានជូន នូវបាច់ផ្កាដល់លោកប្រធាន លី ផងដែរ។

ព្រឹត្តិការណ៍នេះ គឺមានរយៈពេល20ថ្ងៃ គឺចាប់ពីចុងខែកញ្ញា​ រហូតមកដល់ថ្ងៃទី១៣ខែនេះ ការបកស្រាយនូវព្រះគម្ពីរវិវរណៈ ដែលមិនងាយស្រួលនឹងដឹង តាំងពីមុនមកនោះ ត្រូវបានបញ្ចប់ នៅឯព្រះវិហារ ឆន់បុកឆន់ជូ។

ព្រះវិហារនៃសេចក្ដីបន្ទាល់សាសនាគ្រីស្ទ ស៊ីនឆន់ជី(លោកប្រធាន លីម៉ាន់ហ៊ីបានហៅថា ព្រះវិហារ ស៊ីនឆន់ជី) បានប្រារព្ធនូវកម្មវិធី ‘មហាសន្និបាតផ្សាយដំណឹងល្អនៅព្រះវិហារឆន់ជូនៃស៊ីនឆន់ជី’ ដែលមានមនុស្សចូលរួមសរុបចំនួន1ម៉ឺន6000នាក់ក្នុងនោះគឺមាន250នាក់ជាគ្រូគង្វាល។ មហាសន្និបាតដែលព្រះវិហារឆន់ជូនៃស៊ីនឆន់ជីបានប្រារព្ធឡើងនេះគឺមានមនុស្សជាច្រើនបានចូលរួមគឺថាទាំងនៅក្នុងបរិវេណនៃព្រះវិហាររហូតដល់កន្លែងចតឡានផងដែរនោះគឺពោរពេញទៅដោយ មនុស្សទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែកន្លែងអង្គុយមានកំណត់ ហើយដោយសារតែបារម្ភអំពីសុវត្តិភាពនោះដូច្នេះហើយគឺយើងមិនអាចអញ្ជើញអ្នកដែលមានបំណងចូល រួមបានទាំងអស់នោះទេ។

ដោយហេតុនេះហើយ បានជាមានគ្រូគង្វាលជាង200នាក់ បានស្ដាប់តាមរយៈអ៊ីនធឺណិត, ហើយ ចំនួនមនុស្សដែលបានទស្សនាទាំងអស់នោះគឺឈានដល់ 11ម៉ឺន 7ពាន់នាក់។ នៅក្នុងថ្ងៃនេះ ព្រះវិហារឆន់ជូ នៃស៊ីនឆន់ជីដែលបានប្រារព្ធ មហាសន្និបាតនេះឡើង គឺមានមនុស្សយ៉ាង ច្រើនកុះករ ចាប់តាំងពី4ម៉ោងមុន នៃការចាប់ផ្ដើមកម្មវិធីមកម្ល៉េះ។ មុនព្រឹត្តិការណ៍ចាប់ផ្ដើមឡើង 2ម៉ោងមុន កន្លែងអង្គុយដែលបានរៀបចំ ​ទាំងនៅក្នុងអគារ រហូតដល់កន្លែងចតឡាននោះ គឺពោរ ពេញទៅដោយអ្នកចូលរួម។

លើសពីនេះទៅទៀត ដើម្បីជាកិច្ចស្វាគមន៍ដល់ អស់អ្នកដែលបានមកចូលរួមមុននោះ ពួកបរិសុទ្ធ របស់ព្រះវិហារស៊ីនឆន់ជី ​បានឈរតម្រង់ជួរគ្នា នៅចម្ងាយជាង 1km រហូតមកដល់ព្រឹត្តិការណ៍ អមជា មួយនិង ការសំដែងផ្សេងៗ។ក្រុម​យោធា និង​ក្រុម​កសិករ ​ស្លៀកពាក់​សំលៀកបំពាក់​ប្រពៃណី​ហើយបាន​ដើរ​ដង្ហែតាមដងផ្លូវនិងដឹកនាំរហូតមកដល់​កន្លែងព្រឹត្តិការណ៍​នៃមហាសន្និបាត​ផ្សាយ​​​ ដំណឹងល្អ​​​​​​​​​​​​​។​​   ​    

ជាពិសេស នៅក្នុងព្រឹត្តិការណ៍នោះ គឺរឹតតែមានអត្ថន័យថែមទៀត ដោយសារតែមាន គ្រូគង្វាលជា ច្រើន និកាយបានមកចូលរួមដោយផ្ទាល់ ជាង250នាក់។ លោកប្រធាន លីម៉ាន់ ហ៊ី ដែលជាសាស្រ្ដា ចារ្យ បានថ្លែងទៅកាន់គ្រូគង្វាល នៅដើមនៃការបង្រៀនថា “ព្រះបន្ទូល ដែលខ្ញុំបានផ្សព្វផ្សាយនេះ ប្រសិនបើមានការខុសនោះ សូមធ្វើការលើកដៃ ហើយសាកសួរបានគ្រប់ពេល”។

លោកប្រធាន លី ក៏បានមានប្រសាសន៍ពន្យល់ថា ដូចនៅក្នុងសម័យកាលយាងមកលើកទី1 ដែល ព្រះយេស៊ូវយាងមក ឲ្យបានសំរេចទំនាយរបស់ សញ្ញាចាស់អញ្ចឹង នៅក្នុងគ្រានេះ វិ​វរណៈគឺកំពុង តែសំរេចឡើងមក, ហើយគាត់បានលើកឡើងពីហេតុការណ៍ទាំងមូល របស់វិវរណៈ តាមជំពួក នីមួយៗ ​ព្រមទាំងសង្កត់យ៉ាងធ្ងន់ថា “ចូរឲ្យ ពិនិត្យមើល ថាតើ ខ្លួនយើងផ្ទាល់ ជានរណា នៅក្នុង ព្រះគម្ពីរ ហើយថាតើ ខ្លួនបានបង្កើតឡើងទៅតាមព្រះគម្ពីរដែរឬទេ​”។

លោកប្រធាន លី បានបញ្ចាក់ម្ដងហើយ ម្ដងទៀតថា “ប្រសិនបើដក ឬបញ្ចូលអ្វីទៅក្នុងខ្លឹមសារ របស់វិវរណៈ នោះគឺមិនបានទេ” ហើយ “ប្រសិនបើមានកន្លែងណា ដែលធ្វើបន្ទាល់យ៉ាងច្បាស់នោះ ចូរទៅ ហើយពិនិត្យមើល ហើយត្រូវតែរៀនផងដែរ” ព្រមទាំងបានស្នើរឲ្យមកត្រួតពិនិត្យ ព្រះបន្ទូល របស់ព្រះវិហារសាសនាគ្រីស្ទ ស៊ីនឆន់ជី ដោយផ្ទាល់ថែមទៀតផង។

ក្រោយពេលបង្រៀនចប់ គឺមានគ្រូគង្វាល 2នាក់ ដែលមកពីនិកាយផ្សេងគ្នា បានជូនបាច់ផ្កា ទៅ លោកប្រធាន លី ហើយបាននិយាយថា “ខ្ញុំ សូមអរគុណសម្រាប់ការជួយខ្ញុំ ឲ្យបានយល់ ពីព្រះគម្ពីរ វិវរណៈ។ ហើយគាត់បានបន្ដទៀតថា ខ្ញុំ នឹងរៀនព្រះបន្ទូលនេះឲ្យបានល្អ ហើយនឹងផ្សព្វផ្សាយ បន្ដថែមទៀតផង”។

គ្រូគង្វាល នៅតំបន់ ឆន់បុកម្នាក់ដែលបានចូលរួម ក្នុងមហាសន្និបាតផ្សាយដំណឹងល្អនៅថ្ងៃនោះ បានមានប្រសាសន៍ថា “ខ្ញុំ ពិតជាមានការស្ងើចសរសើរយ៉ាងខ្លាំងណាស់ ចំពោះប្រសាសន៍ ដ៏រឹងមាំ ដែលថា ព្រះគម្ពីរវិវរណៈគឺជាការសន្យារបស់ព្រះយេស៊ូវ ហើយប្រសិនបើ បន្ថែម ឬដកចេញតាម ចិត្តនោះគឺមិនបានទេ” ហើយគាត់បានបន្តទៀតថា “ខ្ញុំ គិតថាវាជាគំនិតដ៏ល្អ ក្នុងការដែលបើកដួង ចិត្ត ហើយរៀនព្រះបន្ទូលនេះ ឲ្យបានហ្មត់ចត់នោះ”។

គ្រូផ្សាយដំណឹងល្អម្នាក់ មានឈ្មោះថា អ៊ុន ផាក់មូ ដែលមកពីតំបន់ក្បែរនោះ បានលើកឡើងថា “ខ្ញុំ បានមើលការបង្រៀនតាម YouTube ក្រោយពី មហាសន្និបាតព្រះបន្ទូល នៅអ៊ូសាន់ ក្នុងខែមករា ឆ្នាំនេះ” ហើយគាត់បានបន្ថែមទៀតថា “គឺពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ គឺជាព្រះបន្ទូល ដែលដូច ជាភ្លៀងដែលផ្អែមអញ្ចឹង។ គឺខ្ញុំ មានអារម្មណ៍ថា ហាក់បីដូចជាបានជួបនូវផ្លូវថ្មី ក្នុងការផ្សាយដំណឹង ល្អ នៅថ្ងៃមុខរបស់ខ្ញុំ”។

ពួកបរិសុទ្ធ របស់ពូជអំបូរថូម៉ាស់ នៃព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី នៅក្នុងថ្ងៃនោះ គឺបានប្រា ស្រ័យទាក់ទង យ៉ាងសកម្មជាមួយនិង ប្រជាពលរដ្ឋ ដើម្បីប្រកាសប្រាប់ អំពីគោលបំណង នៃមហាសន្និបាតផ្សាយដំណឹងល្អ ហើយប្រជាពលរដ្ឋ ក៏បានបង្ហាញចំណាប់អារម្មណ៍ យ៉ាងខ្លាំង តាមរយៈការថតរូបនៃការដើរដង្ហែក្បួនតាមដងផ្លូវផងដែរ។

ទន្ទឹមនឹងនេះផងដែរ នៅឯពូជអំបូរថូម៉ាស់ គឺបានរួបរួមចិត្តគ្នា ដើម្បីធ្វើការផ្សព្វផ្សាយអំពី មហាសន្និ បាតផ្សាយដំណឹងល្អ ពីការពិត នៃការសំរេចវិវរណៈ តាមរយៈព្រឹត្តិការណ៍នៃការដើរជាក្រុម ដើម្បីធ្វើការផ្សព្វផ្សាយ។

អ្នកនាំពាក្យ រប​ស់ព្រះវិហារសាសនាគ្រីស្ទ ស៊ីនឆន់ជី បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរ គុណដល់អ្នកដែលបានចូលរួម និងគាំទ្រពួកយើង អស់រយៈពេល20ថ្ងៃមកនេះ។ ខ្ញុំ នឹងរៀបចំ បង្កើតឱកាសល្អ ជាងនេះដើម្បីឲ្យពួកយើងបានជួបគ្នា​ម្ដងទៀត”។ ហើយគាត់បានបន្តទៀតថា “នៅពេលខាងមុខផងដែរ ព្រះវិហារសាសនាគ្រីស្ទ ស៊ីនឆន់ជី ក៏នឹងមានជំនឿទៅតាមព្រះគម្ពីរ, ហើយ នឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយព្រះបន្ទូល វិវរណៈដែលបានសំរេច មកលើ ពួកយើងនេះផងដែរ”។

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular