Sunday, November 3, 2024
Homeព័ត៌មានសំខាន់សុទ្ធបញ្ចកា ហែកទម្លាយរឿង គ្រូពេទ្យចិត្តធម៌ប្រើហិង្សា និងចោទថាបានរំលោភក្មេងស្រីវ័យ១៣ ឆ្នាំ

សុទ្ធបញ្ចកា ហែកទម្លាយរឿង គ្រូពេទ្យចិត្តធម៌ប្រើហិង្សា និងចោទថាបានរំលោភក្មេងស្រីវ័យ១៣ ឆ្នាំ

- Advertisement -
toppostmedia

សុទ្ធបញ្ចកា ហែកទម្លាយរឿង គ្រូពេទ្យចិត្តធម៌ប្រើហិង្សា និងចោទថាបានរំលោភក្មេងស្រីវ័យ១៣ ឆ្នាំ

  ផ្ទុះកក្រើកពេញបណ្តាញសង្គមមុននេះ បន្ទាប់ពីអតីតគូស្នេហ៍តារាសម្តែង អេដវីន  គឺអ្នកនាង សុទ្ធបញ្ចកា បានដាច់ចិត្តហែកទម្លាយរឿងរ៉ាវស្នេហាដើរដល់ផ្លូវទាល់ពិសេសធ្លាប់បានរងហិង្សារពីសំណាក់លោកគ្រូពេទ្យចិត្តធម៌ជាសង្សារក្រោយនោះ។ កាន់តែធ្វើឲ្យរឿងនេះក្លាយជាប្រធានបទក្តៅគឺក្រោយពីនាងបានបើកកកាយអំពីរឿងគ្រូពេទ្យរូបនេះបានព្យាយាមទាក់ទងជាមួយនារីផ្សេងៗទៀត ជាច្រើនក្នុងនោះក៏មានក្មេងស្រីជាជនរងគ្រោះត្រូវបានចាញ់បោកអស់ខ្លួនប្រាណជាមួយគ្រូពេទ្យនេះផងដែរ។ការបញ្ចេញសារនេះបាននិងកំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការវែកញែកខ្លាំង និងហួសចិត្តត្បិតក្រោយពីផ្ទុះរឿងស្នេហាជាមួយលោក អេដវីន រហូតធ្វើឲ្យតារាសម្តែងរូបនេះរងពាក្យបណ្តឹង និងជាប់ពន្ធធនាគារនោះ គេគិតថានាងនិងគូស្នេហ៍ក្រោយអាចនឹងរួមរស់ជាមួយគ្នាបានសុខសាន្តប៉ុន្តែពេលនេះបែជាហែកទម្លាយរឿងរ៉ាវផ្ទៃក្នុងខ្ទេចគ្មានសល់។ នាងបានលើកឡើងដែរថាព្យាយាមទំណាក់ទំនងជាមួយវេជ្ជបណ្ឌិតរូបនេះព្រោះតែចង់ឲ្យគេដកពាក្យបណ្តឹងពីអតីតគូស្នេហ៍នាងលោក អេដវីនតែប៉ុណ្ណោះ។ អ្វីដែលធ្វើឲ្យមនុស្សជាច្រើនសម្តែងការហួសចិត្តនោះគឺក្រោយពីអ្នកនាង សុទ្ធ បញ្ចការបញ្ចេញដំណឹងនៃរំលោភក្មេងស្រីវ័យ១៣ឆ្នាំម្នាក់មកពីគ្រួសារក្រីក្រនៅខេត្តព្រះវិហា ដែលជាឈ្នួលបំរើមើលកូនរបស់លោកដុងទ័រនេះផងដែរ រហូងមានមនុស្សជាច្រើនស្នើឲ្យមានចំណាត់ការលើផ្លូវច្បាប់ទៅកាន់ដុកទ័រូបនេះផងដែរ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular