យប់ថ្ងៃទី២២ខែតុលា ឆ្នាំ ២០២២ នេះគឺជាវគ្គប្រគួតបឋមនៃកម្មវិធីMiss Grand Cambodia 2022 ដែលបេក្ខជនត្រូវបង្ហាញមុខលើការស្លៀកឈុតកីឡា និងឈុត Evening Gown ឬឈុតរាត្រីសមោសបង្ហាញខ្លួនទៅកាន់ទស្សនិកជន និងគណកម្មការ។ ដើមឡើយមានការបញ្ជាក់ថា ឈុតរបស់ហាង នាសា ពណ៌ទឹកមាសត្រូវបានគេប្រកាសថានឹងត្រូវបាននាងគ្រង់ក្នុងរាត្រីនេះ។ បើទើបីជាមានការលើកឡើងខ្លះថា ឈុតនេះហាក់មិនសមទៅនឹងការយកទៅប្រគួត ព្រោះចាញ់ឈុតដែលនាងគ្រង់ប្រគួតក្នុងស្រុក។ ប៉ុន្តែពេលនេះបាក់ចង្កះតែម្តងគ្រោយពីនាងបានគ្រងឈុតពណ៌មាសប្រណីតខ្លាំង ធ្វើឲ្យអ្នកគាំទ្របើកភ្នែកធំគ្រប់គ្នានោះគឺឆុតដែលត្រូវរចនាដោយហាងល្បិឈ្មោះនៅកម្ពុជាគឺហាង សុផលកាត់ដេរនោះតែម្តង។ មុននេះ កញ្ញាឯកពីកម្ពុជា ពេជ្រវត្តីសារ៉ាវឌ្ឍីក៏បានគ្រងឈុតប្រណីត មួយរបស់ហាងកាត់ដេរសម្លៀកបំពាក់ខាងលើ បង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំងម្តងរួមមកហើយ ហើយពេលនេះនាងពិតជាស័ក្កិសមនឹងឈុតដែលត្រូវបានបង្កប់ដោយអត្តសញ្ញាណជាតិ លាយបញ្ចូលក្នុងឈុតទាន់សម័យ ដែលមើលទៅស្អាតរកចំណុចទាស់គ្មាន៕