មានការភ្ញាក់ផ្អើលមុននេះក្រោយពីគេបានឃើញឈុតEvening Gown ឬឈុតរាត្រីសមោស ដែលត្រូវបានកញ្ញាឯកមកពីហុងកុងគ្រង មានរូបសណ្ឋានដូចគ្នាបេះបិទនឹងឈុតរបស់ កញ្ញាឯកពីកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងក្នុងថ្ងៃប្រគួតក្នុងស្រុក។ តាមទាន់ទើបដឹងថានេះគឺជាឈុតរបស់កញ្ញាឯកពីកម្ពុជាពិតមែន ដែលតាមការបញ្ជាក់របស់គណនីយហ្វេសប៊ុកផ្លូវការMiss New Generation បានបញ្ជាក់ថាពិតជាឈុតរបស់កម្ពុជា ដែលគេមិនទាន់ដឹងទេថាតើឈុតរបស់កញ្ញាឯកហុងកុង កញ្ញា Chan Mie To មានបញ្ហាអ្វីឡើយ បានជាត្រូវស្លៀកឈុតរបស់កម្ពុជាទៅវិញ ។ប៉ុន្តែនោះគឺជាមោទកភាពដែលបង្ហាញពីការជួយគ្នា និងចែករំលែក និងទឹកចិត្តល្អរបស់កញ្ញាឯកយើង៕