Sunday, November 3, 2024
HomeUncategorizedនាយ ចឹម ប្រកាសរៀបការជាមួយបវរកញ្ញាម្នាក់ ស្រាប់តែ មាស នីតា ចេញមុខថា...

នាយ ចឹម ប្រកាសរៀបការជាមួយបវរកញ្ញាម្នាក់ ស្រាប់តែ មាស នីតា ចេញមុខថា…

- Advertisement -
toppostmedia

ភ្នំពេញ៖ ជឿជាក់ថា ទស្សនិកជនស្គាល់ច្បាស់តារាចម្រៀងដែលធ្លាប់ជាតារាកំប្លែងនាយចឹម បានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញជាមួយទេពកោល្យដ៏ប៉ិនប្រសព្វ ក្រៅវេហស៍ព្វមិនចេះរីងស្ងួតហើយនោះ នាយចឹម មានសមត្ថភាពសំលេងដ៏ពីរោះថែមទៀតផង។ ហើយបើនិយាយពីជីវិតឯកជនរបស់លោកសុទ្ធសឹងតែបានជ្រាបហើយ ដោយលោកអាចចាត់ទុកជាតារាប្រុសសម្បូរស្នេហ៍មួយរូប កន្លងមកតែងត្រូវបានមហាជនចាប់អារម្មណ៍តាមដានខ្លាំងចំពោះជីវិតស្នេហា ដែលធ្លាប់មានរឿងអាស្រូវស្នេហានឹងតារាស្រីរូបស្រស់ប៉ុន្មានរូបសាងស្នេហ៍យ៉ាងផ្អែមស្អិតល្មួតនឹងគ្នាមួយឆាវ ហើយក៏បានប្រេះឆាបន្តបន្ទាប់។ ម៉្យាងវិញទៀត មួយរយៈក្រោយនេះ លោកក៏បានជួបស្នេហ៍ថ្មីនឹងស្រីស្រស់កូនមួយ សេង សុខឃីម ដែលសង្សារទី ៤ ប៉ុន្តែថ្មីៗកន្លងទៅនេះក៏បានចែកផ្លូវគ្នាទៅវិញហើយ ធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ជុំវិញរឿងរ៉ាវស្នេហាបែកបាក់របស់តារាចម្រៀង នាយ ចឺម មកដល់ពេលនេះ ក៏ពុំទាន់ស្ងប់ស្ងាត់នៅឡើយ និង មានរឿងរ៉ាវផ្សេងៗទៀតដែលពាក់ព័ន្ធនឹងរូបពោលគឺជម្ពោះពាក្យសម្តីរបស់សង្សាចាស់លោក សេង សុឃីម និងតារាចម្រៀង មាស នីតា ដែលកំពុងត្រូវបានមហាជនអ្នកលេងបណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍តាមដាន និង ធ្វើការវែកញែកពេញបណ្ដាញសង្គមផងដែរ។ដោយឡែក ស្របពេលដែលកំពុងផ្ទុះការចាប់អារម្មណ៍ និង បញ្ចេញមតិវែកញែកពីមហាជនខ្លាំងចំពោះរឿងរ៉ាវស្នេហារបស់ខ្លួន ថ្មីៗនេះតារាចម្រៀងប្រុសសម្បូរស្នេហ៍រូបនេះក៏បានបង្ហោះរូបភាពមួយសន្ហឹកជាមួយអ្នកម្ដាយជាទីស្រឡាញ់ ដោយភ្ជាប់ជាមួយសារមួយឃ្លាថាម្ដាយរបស់លោកប្រាប់ឱ្យ ២ ឆ្នាំទៀតឱ្យលោកយកប្រពន្ធហើយ។ ក្នុងនោះ នាយ ចឺម បានរៀបរាបថា ៖ «អ្នកម្តាយខ្ញុំគាត់និយាយប្រាប់ថា ២ ឆ្នាំទៀត គាត់ឲ្យខ្ញុំយកប្រពន្ធហើយបងប្អូន»។ បន្ថែមពីនេះនាយចឹម បានបញ្ចេញរូបថត ពាក់ឈុតរៀបការជាមួយបវរកញ្ញាម្នាក់ហេីយភ្ចាប់សារថា ដំណឹងល្អឆាប់ៗនេះហើយបាទ🤍 ទ្រាមតែលុយចងដៃទៅបងប្អូនទាំងអស់គ្នា ។

យ៉ាងណាមិញដំណឹងនៃការប្រកាសរបស់នាយចឹម ពិតជាធ្វេីអោយមានការភ្ញាក់ផ្អើលខ្លាំង ខណ:លោកទើបបែកបាក់ស្នេហ៍ជាមួយអតីតសង្សាសោះ ។ លើសពីនេះ គេបានប្រទះឃើតារាចម្រៀងសាច់ សខ្ចី មាស នីតា បានបញ្ចេញយោគបល់ក្រោយឃើញដំណឹងនៃការប្រកាសរបស់នាយចឹមបែបនេះ មាស នីតាបានលើកឡើងថា “នាងនឹងទៅច្រៀង Freeជូននាយចឹមក្នុងពិធីមង្គលខាងលើ”។ សារមួយនេះបានធ្វើអោយគេមានកាចាប់ អារម្មណ៍ខ្លាំង ខណ:តារាចម្រៀង មាស នីតា ទើបតែបែកធ្លាយដំណឹងនៃការលូចទាក់ទងស្នេហ៍ជាមួយនាយចឹមស្ងាត់ៗតែទោះបីយ៉ាងណាក៏ដោយគេនៅបន្តរងចាំមើលបន្តទៀតថាតើ ស្នេហាត្រីកោណារបស់ បុសរកំពូលមានមន្តស្នេហ៍នាយ ចឹមនឹងបញ្ចប់ទៅជាយ៉ាងណា៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular