Thursday, November 7, 2024
HomeUncategorizedអាចារ្យធំ និង ខាត់ សុឃីម ចេញមុខលើកទឹកចិត្តដល់ ប៉ែន ចំរ៉ុង ក្រោយធ្លាយព័ត៌មានលោកត្រូវបានតុលាការផ្តន្ទារទោសជាប់ពន្ធធនាគារ១០ខែ

អាចារ្យធំ និង ខាត់ សុឃីម ចេញមុខលើកទឹកចិត្តដល់ ប៉ែន ចំរ៉ុង ក្រោយធ្លាយព័ត៌មានលោកត្រូវបានតុលាការផ្តន្ទារទោសជាប់ពន្ធធនាគារ១០ខែ

- Advertisement -
toppostmedia

ភ្នំពេញ ៖ នៅមុននេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបាននិងកំពុងស្រឡាំងកាំងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីមានគេទម្លាយដំណឹងរបស់តារាប្រុស និងជាពិធីករ ប៉ែន ចំរុង ត្រូវតុលាការសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារ១០ខែ និងពិន័យជាទឹកប្រាក់៦០លានរៀល ក្នុងករណីបរិហារកេរ្តិ៍។

តាមសារដែលគេទម្លាយនោះដែរគេបានរៀបរាប់ថា «តុលាការបានសម្រេចផ្តន្ទាទោសតារាសម្តែង និង ពិធីករ លោក ប៉ែន ចំរុង និង បុគ្គលមួយរូបទៀត ឈ្មោះ ង៉ាន់ ពិសី ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១០ខែ និង ពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន១លានរៀល ចូលជាថវិការដ្ឋពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា៣១១ និងមាត្រា៣១២នៃក្រមព្រហ្មទណ្ឌ។

ក្នុងការសម្រេចនេះបង្គាប់ឱ្យឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឱ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន៦០ លានរៀល នៅពេលសាលក្រមនេះចូលស្ថាពរ។ សាលក្រមនេះជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ចំពោះមុខមេធាវីតំណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណី កំបាំងមុខជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ឈ្មោះ ង៉ាន់ ពិសី នឹងប្រកាសជាសាធារណៈ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ទុកសិទ្ធិឱ្យប្តឹងទាស់ និងប្តឹងឧទ្ទរណ៍តាមកំណត់ច្បាប់»។សារដែលគេទម្លាយខាងលើនេះដែរ បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែយ៉ាងណាពាក់ព័ន្ធរឿងហេតុនេះក៏នៅមិនទាន់ឃើញពិធីករលោក ប៉ែន ចំរុង ចេញមុខមកបកស្រាយនៅឡើយទេថាជារឿងពិតឬយ៉ាងណានោះ។

ពាក់ព័ន្ធរឿងនេះផងដែរជាអ្នកសិល្បៈដូចគ្នាគេសង្កេតឃើញអ្នកនាង ខាត់ សុឃីម បានចេញមុខលើកទឹកចិត្តដល់ ប៉េន ចំរ៉ុង ឲ្យស៊ូៗក្នុងរឿងមួយនេះ។ រីឯអ្នកនិយមផ្នែកវប្បធម៍ខ្មែរវិញអាចរ្យធំ ក៏បានចេញមុខលើកទឹកចិត្តដល់ ប៉េន ចំរ៉ុង ដោយលោកបានលើកឡើងថា ស៊ូៗសម្លាញ់ ប៉េន ចំរ៉ុង បងប្អូនយើងចាំជាកម្លាំងចិត្តនិងជ្រោមជ្រែង។ អំពើល្អជាអំណាចពិត ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular