ភ្នំពេញ ៖ នៅនៅមុននេះទស្សនិកមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានឃើញឈុតបុររាណថ្មី ដែលគ្រោងដោយបុរសរក ហ៊ា ស៊ាងហ៊ុយ ពិតជាស្រស់ស្អាតខ្លាំងរីឯអត្ថន័យក៏កាន់តែមិនធម្មតា ដឹងហើយពិតជាសូមសរសើរដល់អ្នកច្នៃម៉ូតឈុតនេះខ្លាំងណាស់។
អ្នកច្នៃម៉ូតឈុតនេះមានឈ្មោះ ថៃ សាន មានបទពិសោធន៍រាប់ឆ្នាំលើវីស័យមួយនេះដោយលោកធ្លាប់ ច្នៃម៉ូត ឲ្យបវរកញាចក្រវាលមកម្ពុជាកញ្ញា រឿត ណាត កាលពីឆ្នាំ២០១៨ នៅឯប្រទេសថៃ។ ពាក់ព័ន្ធីឈុតនេះវិញមិនត្រឹមតែស្រស់ស្អាតតែស្រស់ស្អាតតែបានបង្កប់នូវអត្ថន័យខ្លឹមសារយ៉ាងជ្រៅជ្រះ បង្ហាញពីវប្បធម៍ខ្មែរ ចាប់ប៊ីដងវែងជាដើម។
ជាក់ស្តែងបើយោងតាមអ្នកច្នៃម៉ូត លោក ថៃ សាន បានរៀបរាប់ពីឈុតសម្បត្តិមនុស្សជាតិថា ឈុត “សម្បត្តិមនុស្សជាតិ ជីវិតវប្បធម៌មនុស្សជាតិខ្មែរ និងតន្ត្រីខ្មែរ ថ្វីត្បិតតែមានវាសនាអភ័ព្វ ក្នុងរបបស្បៃខ្មៅងងឹត របបប្រល័យពូជសាសន៍ របបយង់ឃ្នង ប៉ុល ពត។
អ្វីៗគ្រប់យ៉ាងស្ទើធ្លាក់ដល់សូន្យ មរតកវប្បធម៌ខ្មែរជាច្រើន បានបន្យល់ពីរបបនេះ មិនថាជីវិតមនុស្ស បានតស៊ូរហូតទទួលបានថ្ងៃកំណើតទីពីរថ្ងៃ៧ មករា ។ ខ្មែរមានជំនឿថា គ្រប់យ៉ាងនៃមរតកដូនតា តែងមានព្រលឹងនិង ទេពថែរក្សា ឧបករណ៍តន្ត្រីចាបុីដងវែងខ្មែរ ជាឧបរណតន្ត្រី ដែលមានសូរសៀង ដាស់តឿនអប់រំកុលបុត្រប្រុសស្រី នៃរសនិយមជាខ្មែរ ។
ចាបុីដងវែងខ្មែរ ជាមរតកនៃមនុស្សជាតិ ដែលអង្កការ យូនេស្គូ (UNESCO) បញ្ចូលជា សម្បត្តិបិតិកភ័ណ្ឌអរូបិយនៃមនុស្សជាតិក៏ដូចជាសកល។
យ៉ាងណាមិញបុរសសង្ហាលោក ហ៊ា ស៊ាងហ៊ុយ គឺជា ម្ចាស់ជ័យលាភីលេខមួយ ក្នុងកម្មវិធី Mister Friendship ២០២២ដែលលោកមានដើមកំណើតមកពីខេត្ត កំពង់ចាម ហើយបានបញ្ចាប់ការសិក្សាផ្នែក វិជ្ចបណ្ឌិត ទូទៅកាលពីពេលថ្មីៗនេះ ៕