Monday, November 4, 2024
HomeUncategorizedលោក អ៊ិន សុភិន ច្រានចោលការចោទថាបានបង្ខំឲ្យ កញ្ញាឯក ទិញមកុដនិងចំណាយលុយខ្លួនឯងចេញទៅប្រកួតនៅហ្វីលីពីន

លោក អ៊ិន សុភិន ច្រានចោលការចោទថាបានបង្ខំឲ្យ កញ្ញាឯក ទិញមកុដនិងចំណាយលុយខ្លួនឯងចេញទៅប្រកួតនៅហ្វីលីពីន

- Advertisement -
toppostmedia

ភ្នំពេញ៖ ផ្ទុះការចាប់អារម្មណ៍មុននេះពីអ្នកនិយមតាមដានកម្មវិធីប្រកួតសម្រស់ និងកញ្ញាឯក បន្ទាប់ពីកញ្ញាហង្ស សូរិយ៉ាន់ ម្ចាស់ជ័យលាភីតំណែងរងលំដាប់ទី១ Miss Grand Cambodia 2022 បានបង្ហាញមុខក្នុងកម្មវិធី V Talk របស់ពិធីករលោក អៀង វិឆ័យ ។

អ្វីដែលធ្វើឲ្យពួកគេចាប់ភ្លឹកនោះ គឺក្រោយពីនាងបានទម្លាយអំពីរឿងរ៉ាវពេលវេលាប្រថុចញ៉ុច និងការខ្វះខាតថវិកាក្នុងការចំណាយ ដើម្បីចេញទៅប្រកួតនៅលើឆាកអន្តរជាតិ ពោលគឺនាងត្រូវលប់ចោលការចេញទៅចូលរួមប្រកួតក្នុងកម្មវិធីMiss Earth International 2022 ដែលត្រូវបានធ្វើឡើងនៅទីក្រុងម៉ានីលប្រទេសហ្វីលីពីនកាលពីចុងខែវិច្ឆិកាកន្លងទៅ ។

ហង្ស សូរិយាន់ ថាក្រុមហ៊ុនផលិតកម្មវិធីបានជួយខ្លះប៉ុន្តែនាងក៏ត្រូវរ៉ាវរងការចំណាយខ្លះដែលនាងបានចូលរួមប្រកួតច្រើនកម្មវិធីកន្លងមកហើយដែរ ក៏មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ចេញទៅប្រកួតលើឆាកអន្តរជាតិឡើយ ។

សម្តីនេះ បានធ្វើឲ្យក្រុមអ្នកស្រឡាញ់ចូលចិត្តវិស័យកញ្ញាឯករំជួលចិត្តអាណិតនាងគ្រប់គ្នា ព្រោះតែក្តីស្រឡាញ់ និងការបំពេញក្តីស្រមៃនាងបានព្យាយាមលះបង់ និងជម្នះពាក្យរិះគន់ ហើយមកចំណាយប្រាក់ដើម្បីឡើងឆាកប្រកួត ចុងក្រោយទទួលបានតំណែងមួយ និងទទួលបានឱកាសបង្ហាញសមត្ថភាពរូបសម្រស់លើឆាកអន្តរជាតិ ប៉ុន្តែបែរជាត្រូវខកខានទៅវិញ ។

គេចាំបានដែរថាកាលពីចុងខែតុលា គណនីយហ្វេសប៊ុកផ្លូវការMis Earth Cambodia Official ធ្លាប់បានប្រកាសជាសាធារណៈដោយដកស្រស់សម្តីរបស់កញ្ញាហង្ស សូរិយ៉ាន់ថានាងសម្រេចថាមិនអាចចេញទៅចូលរួមប្រកួតបានឡើយក្រោមហេតុផលមានបញ្ហាសុខភាព ។ ក្រោយមកថ្ងៃទី១២ ខែ វិច្ឆិកា ស្រាប់តែហង្ស សូរិយាន់ បានបញ្ចេញលិខិតលាលែងពីតំណែងលំដាប់រងទី១របស់កម្មវិធីMiss Grand Cambodia 2022 ផងដែរ ។ អ្វីដែលធ្វើទស្សនិកជនអ្នកគាំទ្រមានការចាប់អារម្មណ៍នោះគឺក្រោយពីគណនីយហ្វេសប៊ុកថ្មីមួយឈ្មោះTroll Leng Kh បានបញ្ចេញសារដ៏រសើបមួយដែលបានលើកឡើងថា”ម្ចាស់ស្ថាប័ន Miss Earth Cambodia Official និង ម្ចាស់ស្ថាប័ន Miss Grand Cambodia គឺលោក អុិន សុភិន តែម្នាក់ ហើយអ្នកកាន់ផេកក៏ជាលោក អុិន សុភិនតែម្នាក់គត់ ។ បវរកញ្ញាហង្សសូរិយ៉ាន់មិនបានទៅប្រឡងនៅលើឆាកអន្តរជាតិ ព្រោះតែលោក អុិន សុភិន ឲ្យគាត់ទិញមកុដ ទិញឈៀង ទិញសំបុត្រយន្តហោះដោយខ្លួនឯង រួមទាំងចំណាយសព្វគ្រប់បែបយ៉ាងដោយខ្លួនឯងគឺជារឿងពិតមែន ។ អ្វីដែលពិបាកហើយឲ្យសូរិយ៉ាន់សម្រចចិត្តថាមិនទៅប្រកួតនៅលើឆាកអន្តរជាតិនោះគឺសល់ពេល១អាទិត្យទើបស្ថាប័នផ្ញើ handbook ឲ្យគាត់ ។ សល់ពេលតែ១អាទិត្យ ប៉ុណ្ណោះក្នុងការរៀបចំខ្លួនជាដើម ។

ទោះជាយ៉ាងណាការលើកឡើងនេះត្រូវបានលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សធ្វើការច្រានចោល ចំពោះការលើកឡើងនេះ ដោយលោកបានលើកឡើងថាក្រុមហ៊ុនគឺបានយកចិត្តទុកដាក់ និងបំពេញតួនាទីក្នុងការសម្របសម្រួលលើបញ្ហានេះប៉ុន្តែដោយយោងទៅតាមបញ្ហាផ្ទាល់ខ្លួនរបស់កញ្ញាឯកទើបនឹងសម្រេចចិត្តមិនចេញទៅ ហើយលោកក៏បានស្នើឲ្យសួរបញ្ជាក់បន្ថែនទៅកាន់កញ្ញាឯកររូបនេះដើម្បីដឹងការពិតបន្ថែមផងដែរ ។

តាមការបញ្ជាក់របស់កញ្ញាហង្ស សូរិយាន់ ដែលបានឆ្លើយឆ្លងតាមសារអេឡិចត្រូនិចជាមួយនសារព័ត៌មាន នាងស្នើមិនបញ្ជាក់បន្ថែមពីបញ្ហានេះដោយនាងលើកឡើងថាមិនចង់ឲ្យមានបញ្ហាកាន់តែវែងឆ្ងាយគឺនាងសុំតែសុខ និងបន្តធ្វើការងារចិញ្ចឹមជីវិតតាមធម្មតាបន្តប៉ុណ្ណោះដោយនាងសង្ឃឹមថារឿងនេះនឹងស្ងប់ស្ងាត់៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular