ភ្នំពេញ៖ វិស័យរចនាផ្នែកសម្រស់នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេកត់សម្គាល់ឃើញថា មានការរីកចម្រើនខ្លាំង ក្នុងនោះក៏មានបេក្ខភាពតំណាងពីកម្ពុជាមួយចំនួនបន្តបន្ទាប់បានចេញទៅចូលរួមប្រកួតលើឆាកអន្តរជាតិរហូតទទួលបានពានរង្វាន់កិត្តិយស និងមេដាយមកវិញគួរជាទីមោទនៈផងដែរ ។
ក្នុងនោះកម្មវិធីប្រកួតក្នុងស្រុកក៏ត្រូវបានចាប់ផ្តើមបង្កើតឡើង ហើយអ្វីដែលជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល នឹងចាប់អារម្មណ៍នៅពេលនេះ គឺកម្ពុជាបានវិវត្តខ្លួនមកធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតលក្ខណៈអន្តរជាតិថែមទៀតផងលើផ្នែករចនាក្រចក, ពណ៌សក់, ចិញ្ចើម, បបូរមាត់ ឬ PMU ដែលកម្មវិធីនេះ ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីបេក្ខភាពមកពីជុំវិញពិភពលោកប្រមាណជាង៥០០នាក់ ។
លោកស្រី យី វួចជូ នាយិការសាលា The Queen Nail Art Academy និងជាអ្នកគ្រប់គ្រងកម្មវិធីប្រកួតនេះដែរ បានលើកឡើងអំពីមោទនភាពដែលកម្ពុជាអាចក្លាយជាម្ចាស់ផ្ទះនៃកម្មវិធីប្រកួតអតន្តរជាតិទ្រង់ទ្រាយធំនេះ ៕