Wednesday, October 16, 2024
Homeសិល្បៈកម្សាន្ត(Top Post)ប៉ុន្មានសន្លឹកនេះច្បាស់ណាស់ថាសម្រស់ម៉ាដាមដា ស្អាតប្លែកខ្លាំងក្រោយកែទម្រង់មុខពីអ្នកជំនាញកូរ៉េ

(Top Post)ប៉ុន្មានសន្លឹកនេះច្បាស់ណាស់ថាសម្រស់ម៉ាដាមដា ស្អាតប្លែកខ្លាំងក្រោយកែទម្រង់មុខពីអ្នកជំនាញកូរ៉េ

- Advertisement -
toppostmedia

ភ្នំពេញ៖ ទស្សនិកជនពិតជាធ្លាប់បានស្គាល់ពីប្រវត្តិ និងការតស៊ូជាមួយនឹងភាពជោគជ័យនាពេលបច្ចុប្បន្នរបស់អ្នកជំនួញជើងខ្លាំង លោកស្រី សៀន សូលីដា ហៅ ម៉ាដាមដា។

ក្រៅពីមុខជំនួញ លើវិស័យគ្រឿងសម្អាងនៅកម្ពុជា ថៃ និងបណ្តាប្រទេសមួយចំនួនបាននិងកំពុងតែផ្ទុះការគាំទ្រខ្លាំង ថ្មីៗនេះលោកស្រីបានបង្ហើបអំពីគម្រោងក្នុងការបើកដំណើរការគ្លីនិកកែសម្ផស្សនៅកម្ពុជាដោយគ្រោងបំពាក់ឧបករណ៍បច្ចេកវិទ្យាចុងក្រោយ ពិសេសគឺក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកូរ៉េផ្ទាល់ផងដែរ ។

ថ្មីៗនេះលោកស្រី បានបង្ហាញមុខនៅក្នុងប្រទេសកូរ៉េ ដែលគ្រានោះលោកស្រីលើកឡើងថាបានជួបជាមួយអ្នកជំនាញកែសម្ផស្ស ។

លោកស្រីក៏បានបង្ហាញសភាពគ្រាដែលទើបនឹងកែសម្ផស្សរួចថ្មីៗ ដែលធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការបារម្ភ ប៉ុន្តែត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះពេលនេះ ទម្រង់មុខដែលស្ថិតក្រោមទឹកដៃអ្នកជំនាញប្រទេសល្បីឈ្មោះខាងកែសម្ផស្សនោះបានបង្ហាញលទ្ធផលហើយ ពោលគឺនឹកស្មានមិនដល់។ នឹកស្មានមិនដល់ ក៏ព្រោះតែទម្រង់មុខរបស់លោកស្រីពិតជាស្រស់ស្អាតខ្លាំងមិននឹកស្មានដល់។

រូបថតប៉ុន្មានសន្លឹក និងវីដេអូចុងក្រោយដែលត្រូវបានបញ្ចេញនៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះបានធ្វើឲ្យអ្នកគាំទ្រ អតិថិជន និងមិត្តភ័ក្កិភ្ញាក់ផ្អើលគ្រប់គ្នាព្រោះតែមិននឹកស្មានថាសម្រស់លោកស្រីប្រែប្រួលខ្លាំងស្ទើតែ១៨០ដឺក្រេតែម្តង ។

អ្នកដែលបានឃើញរូបថតដែលត្រូវបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោកស្រីបានលាន់មាត់លើកឡើងថា ដូចមនុស្សផ្សេងគ្នា និងគួរឲ្យស្រឡាញ់ ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular