ភ្នំពេញ ៖ តារាសម្តែងជេីងចាស់អ្នកស្រី កែវ កល្យាណ បានសាងស្នាដៃក្នុងវិស័យសិល្បៈជាច្រេីន ជាពិសេសផ្នែកសម្តែងភាពយន្តតែម្តង ដោយទោះបីពេលនេះលោកស្រីហាក់ឃ្លាតឆ្ងាយពីវិស័យសិល្បះក្តី តែទស្សនិកជននៅតែចងចាំឈ្មោះរបស់លោកស្រីដដែល។
ដោយឡែកនៅមុននេះទស្សនិកជនជាច្រេីនបានសម្តែងការអបអរសាទរ បន្ទាប់ពីលោកស្រីបានប្រកាសអំពីដំណឹងល្អកូនស្រីរបស់លោកស្រីបាននឹងកំពុងត្រៀមចូលរោងការឆាប់ៗនេះហេីយ។ កូនស្រីរបស់លោកស្រីកែវ កល្យាណមានឈ្មោះ ថា កែវឡាវិញ ក៏មានអាជីពជាតារាសម្តែងមួយរួបផងដែរបានដឹកដៃគូរស្នេហ៍ខ្លួនជាបុរសសង្ហាចូលរោងការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះហេីយ។
បេីតាមសម្តីរបស់លោកស្រី កែវ កល្យាណបានរៀបរាប់ថា “នាងខ្ញុំសុំរំលឹក 🙏 ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនមិត្តភក្តិ រនិងជាភ្ញៀវកិត្តិយសទាំងអស់ដែលនាងខ្ញុំបានគោរពអញ្ជើញការកូនស្រីនាងខ្ញុំ ( ខិតជិតមកដល់ហើយគឺថ្ងៃ 15.12.22នេះ) នាងខ្ញុំសូមអភ័យទោសផង មកពីរំលឹកនេះ ដោយសារនាងខ្ញុំអញ្ជើញភ្ញៀវពីចម្ងាយពេក បារម្ភខ្លាចភ្ញៀវកិត្តិយសភ្លេចថ្ងៃ 😂😘😍សមអរគុណ និងអរព្រះគុណ”។
យ៉ាងណាមិញក្រោយពីបានដំណឹងដ៏ល្អមួយនេះហេីយបានធ្វេីឲ្យទស្សនិជនជាច្រេីនសម្តែងក្តីរំភេីបអបរសាទរដល់គូរស្នេហ៍ថ្មី និងជូនពរអោយស្រឡាញ់គ្នាដល់ចាស់កោងខ្នង ៕