ភ្នំពេញ៖ ជឿជាក់ថា ទស្សនិកជនប្រាកដជាស្គាល់ច្បាស់ដៃគូសម្តែងដ៏ស័ក្តិសម លោកព្រីន និងកញ្ញា រចនា រ៉ាវ៉ាឌី ដែលក្រៅពីការសម្តែងជាមួយគ្នាសមដូចគូស្នេហ័ពិតៗ ។
ពួកគេទាំងពីរនាក់ត្រួវបានអ្ន្កកគាំទ្រចាប់គូចង់ឲ្យក្លាយជាស្នេហាមែនទែនក្រៅសាច់រឿងថត ។ ជាមួយគ្នានេះ ពួកគេទាំងពីរនាក់តែងតែរួមការងារជាមួយគ្នាជាញឹកញាប់មិនថា ជាការថតរឿង រឿងស្ពត ថតសំអាង និងផ្សេងៗទៀត ។
ដោយជាក់ស្តែងនៅមុននេះ ព្រីន និង រចនារ៉ាវ៉ាឌីបានសាងភាពភ្ញាក់ផ្អើលខ្លាំង ដល់អ្នកលេងបណ្តាញសង្គមក៏ដូចជាអ្នកគាំទ្រក្រោយពីពួកគេទាំងពីរនាក់បានស្លៀកឈុតច្នៃថ្មីប្លែក មលើហើយទាក់ចិត្តតែម្តង ឈុតដែលពាក់នេះ មានការច្នៃប្លែកជាបែបបុរាណខ្មែរដោយលាយឡំជាមួយមុខបែប អវតា ជាប្រភេទរឿងហូលីវូដកំពុងល្បីខ្លាំងត្រៀមចាក់បញ្ចាំងជុំវិញពិភពលោកក៏ដូចជាប្រទេសកម្ពុជា់ផងដែរ ។
ឈុតបុរាណអវតាត្រូវបានរៀបចំឡើងដោយក្រុមអ្នកជំនាញល្បីឈ្មោះ Ab Studio Shihnoville ដែលធ្លាប់បានថត និងផលិតវីដេអូរូបថតសម្រាប់កញ្ញាឯកល្បីៗ និងសិល្បករជាច្រើន ៕