Tuesday, November 5, 2024
Homeសិល្បៈកម្សាន្តគ្រូម៉ូឌែលឥណ្ឌាចាប់ផ្តើមបង្ហាត់កញ្ញា ហង្ស ម៉ានីតា ដែលត្រៀមតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ

គ្រូម៉ូឌែលឥណ្ឌាចាប់ផ្តើមបង្ហាត់កញ្ញា ហង្ស ម៉ានីតា ដែលត្រៀមតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិ

- Advertisement -
toppostmedia

ភ្នំពេញ៖ ឆ្នាំនេះកញ្ញាឯកចក្រវាឡកម្ពុជាកាន់តែលេងឈុតធំ និងបង្កើតឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកគាំទ្របន្ទាប់ពីមុននេះ ម្ចាស់ឧបត្ថម្ភ និងអ្នកផលិតកម្មវិធីបានអញ្ជើញគ្រូបង្វឹកផ្នែកដើរបង្ហាញម៉ូដជនជាតិឥណ្ឌា មកបង្ហាត់ដោយផ្ទាល់ទៅកាន់កញ្ញា ហង្ស ម៉ានីតា ដែលត្រៀមតំណាងឲ្យកម្ពុជាចេញទៅប្រកួតនៅលើឆាកអន្តរជាតិក្នុងពេលដ៏ខ្លីខាងមុខនេះ ។

អ្វីដែលកាន់តែធ្វើឲ្យគេចាប់អារម្មណ៍មុននេះគឺបន្ទាប់ពីឈុតតំណាងជាតិ ដែលនាងត្រូវគ្រងបង្ហាញលើឆាកអន្តរជាតិ ក៏ត្រូវបានបង្ហាញ ដែរទាំងឈុត និងវីដេអូសុទ្ធតែត្រូវបានរចនាដោយក្រុមអ្នកជំនាញ ដែលរចនាដោយសំពត់ហួល រំលេចដោយផ្ការំដួល ប៉ាក់ឌិនភ្លឺផ្លេក។

ឈុតនេះមានឈ្មោះថា រុក្ខទេពធីតា ដែលតាមក្រុមអ្នកជំនាញបានលើកឡើងថា ជាឈុតច្នៃបែបសហសម័យរួមបញ្ជូលសិល្បៈបុរេប្រវត្តិសាស្ត្រ នរគភ្នំ និងអង្គរបានដកស្រង់តាមរឿងនិទានក្នុងព្រះពុទ្ធសាសនា ។

ក្នុងនេះក៏បង្កប់ដោយទស្សនៈអប់រំដែលសាច់រឿងនោះបានអប់រំមនុស្សឲ្យចេះទប់នូវកំហឹងរបស់ខ្លួន ចេះស្រឡាញ់ជីវិតសត្វមនុស្ស និងធម្មជាតិ ចេះចែករំលែកសេចក្តីសុខ និងមិនបៀតបៀនបំផ្លាញជីវិតអ្នកដទៃ ចេះរស់នៅដោយសន្និភាពក្នុងការកើតមកមានជីវិតរួមលោកតែមួយ។

«រុក្ខជាតិ និងដើមឈើជាចំណែកមួយនៃជីវិតលើផែនដី សូមជួយថែរក្សា ។ ឈុតនេះ ត្រូវបាន តំឡើង ដោយ ab studio និង លោក Meak Koun ខណៈដែលវីដេអូ និងរូបថតត្រូវបានផលិតដោយក្រុមអ្នកជំនាញល្បីឈ្មោះ Ab Studio Shihanokville ដែលធ្លាប់បានថត និងផលិតវីដេអូរូបថតសម្រាប់កញ្ញាឯកល្បីឈ្មោះ និងសិល្បករជាច្រើនកន្លងមកផងដែរ ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular