Friday, November 1, 2024
Homeសិល្បៈកម្សាន្តគណនីវប្បធម៌និយមមួយលើកសរសើរពីសិល្បៈតុបតែងខ្លួនបានយ៉ាងស្អាតថ្លៃថ្នូររបស់លោកជំទាវ យឹម ឆៃលីន

គណនីវប្បធម៌និយមមួយលើកសរសើរពីសិល្បៈតុបតែងខ្លួនបានយ៉ាងស្អាតថ្លៃថ្នូររបស់លោកជំទាវ យឹម ឆៃលីន

- Advertisement -
toppostmedia

ភ្នំពេញ៖ គណនីនិយាយពីវប្បធម៌ មួយលើកសរសើរពីសិល្បៈនៃការរៀបចំខ្លួនបានយ៉ាងស្អាតថ្លៃថ្នូររបស់លោកជំទាវ យឹម ឆៃលីន គឺជាស្ត្រីខ្មែរដំបូងគេដែលធ្លាប់បានបង្ហាញខ្លួននៅលើឆាកអន្តរជាតិ នោះទស្សនិកជនប្រហែលជាបានជ្រាបហើយអំពីភាពល្បីល្បាញកេរ្តិ៍ឈ្មោះរបស់លោកជំទាវ យឹម ឆៃលី ដែលមិនត្រឹមតែមានរូបសម្រស់ស្រស់សោភា នោះទេ ភាពលេចធ្លោខ្លាំងជាងនេះ គឺមានសណ្តានចិត្តល្អដែលលោកជំទាវតែងជួយទៅដល់ចាស់ជរា អ្នកគ្មានទីពឹង ទីទាល់ក្រដែលមហាជនស្គាល់យ៉ាងច្បាស់ថាជាឧត្តមភរិយារបស់ឯកឧត្តមហ៊ុន ម៉ានី ។

លោកជំទាវ យឹម បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលកាលពីឆ្នាំ២០១៩ម្តងរួចមហើយ គឺគ្រាដែលលោកជំទាវទទួលបានការអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍លើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្តទីក្រុងកាន ប្រទេសបារាំង និងបានក្លាយទៅជាស្ត្រីខ្មែរទីមួយដែលបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិ។

ការតុបតែងខ្លួនរបស់លោកជំទាវត្រូវបានគេកត់សម្គាល់ដែរថា បានបង្ហាញពីភាពប្រណីត និងថ្លៃថ្នូរ និងជាអត្តសញ្ញាណមួយដែលគួរយកគំរូតាម។

ជាក់ស្តែងមុននេះគណនីយហ្វេសប៊ុកធំមួយដែលតែងនិយាយអំពីសិល្បៈវប្បធម៌ខ្មែរមានឈ្មោះថា History & Culture / Heri- Kambujendra បានបញ្ចេញសារខ្លីតែមានន័យជ្រៅគួរជាគំនិតសម្រាប់មនុស្សគ្រប់គ្នាយកមកគិត។ គណនី នេះលើកឡើងថា «ច្នៃតាមបែបលោកជំទាវក៏ស្អាតមិនធម្មតាដូច្នេះមិនខ្វះទេ ច្នៃប្រឌិតបែបខ្មែរនោះ ឥតចាំបាច់ទៅធ្វើអោយច្រឡំជាមួយថៃ។ បើថាក្រហមគឺក្រហមឆេះ បើថាលឿងគឺលឿងដិតពេញភ្នែក ហើយបើថា បញ្ចូលក្បាច់បន្តិចៗវិញឃើញថាសម្រស់ឡើងត្រដែត»។

អមជាមួយសំណេនេះ គេបានភ្ជាប់ដោយការចែករំលែកនូវរូបថត និងខ្លឹមសារនៃសំណេររបស់អ្នកលក់អនឡាញចិត្តធម៌ អ្នកនាងស្រីអូន សម្រស់ធម្មជាតិ នោះតែម្តង ។ អ្នកនាង ស្រីអូនក៏បានបញ្ចេញសារពីទឹកចិត្តធម៌សប្បុរស គួរជាទីគោរព របស់លោកជំទាវ ផងដែរ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃលោកជំទាវជាប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហជនកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌មួយតែងតែចុះជួយពិនិត្យនិងព្យាបាលជំងឺដល់ប្រជាជនក្រីក្រនៅទូទាំងប្រទេសកម្ពុជាលោកជំទាវក៏ជាប្រធានក្រុមប្រឹក្សាភិបាលកិត្តិយសរបស់អង្គការអាហ្វេស៊ីបកម្ពុជាដែលជាអង្គការមួយជួយស្ត្រីកុមារីរងគ្រោះនិងប្រឈមហានិភ័យ ជនរងគ្រោះដោយការជួញដូររំលោភបំពាននិងកេងប្រវ័ញ្ចផ្លូវភេទ និងកិច្ចការងារសង្គមជាច្រើន ដោយលោកជំទាវយឹមឆៃលីនធ្លាប់បានលះបង់កម្លាំងកាយ ខ្លាំងពេលខ្លះចុះទៅផ្ទាល់ដល់កុមារីរងគ្រោះដោយការរំលោភបំពានជារឿយរឿយលោកតែងជួយដោះលែងស្ត្រីនិងកុមារហើយសាលាឬទាមទារតាំងចិត្តយ៉ាងមោះមុតក្នុងការបន្តខិតខំប្រឹងប្រែងដើម្បីធានាថាកុមារទទួលបាននូវសុខសុវត្ថិភាពខ្សែការពារទាំងសុខភាពរាងកាយដែល ការលូតលាស់ធំឡើងជាមួយនឹងការសិក្សាអប់រំ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular