ដូចដែរបានជ្រាបរួចមកហើយថា តារាសម្តែងជើងចាស់ លោកស្រី ប៉ែន សុផានី មានងារជាជំទាវ ក្រោយរៀបការតាមប្រពៃណីនឹងស្វាមីជាមន្ត្រីផ្កាយ២ ជាពោះម៉ាយកូន២នាក់ កាលពីឆ្នាំ២០២០កន្លងទៅ បើទោះបីអាយុរាងជ្រេទាំងប្តីប្រពន្ធក្តី តែលោកជំទាវ ប៉ែន សុផានី បញ្ជាក់ថាចង់បានកូនតូច ព្រោះស្វាមីនៅមានសុខភាពល្អនៅឡើយ។
មួយវិញទៀត តាំងពីរៀបការរួចមក តារាសម្តែងជើងចាស់រូបនេះ ដកឃ្លាពីការងារសិល្បៈច្រើន មិនសូវចេញសម្តែងក្នុងរឿងភាគ ភាពយន្ត ឬឡើងកម្មពិធីទូរទស្សន៍ច្រើនដូចមុនឡើយ ប៉ុន្តែស្របពេលស្ងប់ស្ងាត់នេះ មួយរយៈចុងក្រោយ អ្នកតាមដានតារាសម្តែងជើងចាស់រូបនេះ ក៏ចាប់អារម្មណ៍ពីក្មេងស្រីតូចម្នាក់។
ជាញឹកញយ គេឃើញលោកស្រី ប៉ែន សុផានី បង្ហោះរូបភាពជាមួយក្មេងស្រីនោះយ៉ាងស្និទស្នាលដូចជាម្តាយកូន រហូតធ្វើឲអ្នកគាំទ្រជាច្រើនបានទៅបញ្ចេញយោបលសួរថាជាកូនមែន ភ្លាមៗមិនលាក់លៀមជំទាវ សុផានីក៏បានឆ្លើយតបភ្លាមវិញថា ជាកូនស្រីរបស់គាត់ ៕