Monday, November 4, 2024
Homeសន្តិសុខ-សង្គមលោក កែវ វាស សហការជាមួយអ្នកជំនួញថៃនាំចូលទឹកប្រហុក និងគ្រឿងបុកល្ហុងបែបថៃល្បីឈ្មោះជាង១០ឆ្នាំ អតីតសិល្បករ និងជាអ្នកផលិតកម្មវិធី លោក កែវ វាសនា បានប្រកាសអំពីការសហការជាមួយនឹងអ្នកជំនួញជនជាតិថៃ ក្នុងការនាំចូលផលិតផលផ្នែកចំណីអាហារគឺ...

លោក កែវ វាស សហការជាមួយអ្នកជំនួញថៃនាំចូលទឹកប្រហុក និងគ្រឿងបុកល្ហុងបែបថៃល្បីឈ្មោះជាង១០ឆ្នាំ អតីតសិល្បករ និងជាអ្នកផលិតកម្មវិធី លោក កែវ វាសនា បានប្រកាសអំពីការសហការជាមួយនឹងអ្នកជំនួញជនជាតិថៃ ក្នុងការនាំចូលផលិតផលផ្នែកចំណីអាហារគឺ ទឹកប្រហុក និងគ្រឿងបុកល្ហុងរសជាតិបែបថៃ យីហោE- Zap ដើម្បីវាយលុកទីផ្សារនៅកម្ពុជា ។

- Advertisement -
toppostmedia

ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុននេះគ្រាដែលលោករៀបចំពីធីសម្ពោធជប់លៀងទ្រង់ទ្រាយធំមួយ នៅ ភោជនីយដ្ឋាន House Of D Ming នាមហាវិថីព្រះនរោត្តមទល់មុខក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

កម្មវិធីនេះក៏មានវត្តមានចូលរួមច្រើនកុះករពីសំណាក់សិល្បករ អតិថិជន និងដៃគូសហការគឺម្ចាស់រោងចក្រផ្ទាល់ពីប្រទេសថៃចូលរួមផងដែរ។

លោក កែវ វាសនា បានលើកឡើងថា ផលិតផលទឹកប្រហុក និងគ្រឿងបុកល្ហុងបែបថៃ ខាងលើមានឈ្មោះបោះសំឡេងនៅប្រទេសថៃច្រើនជាង១០ឆ្នាំកន្លងមកហើយ និងទទួលបានការពេញនិយមទទួលទានច្រើនសូម្បីតែប្រជាពលរដ្ឋខ្មែរដែលធ្លាប់ភ្លក់រស់ជាតិបុកល្ហុងដែលប្រើប្រាស់គ្រឿងផ្សំខាងលើបានបង្ហាញការពេញចិត្តខ្លាំងនឹងរសជាតិបែបនេះ ទើបលោកសម្រេចចិត្តក្នុងការយកម៉ាកសញ្ញាល្បីឈ្មោះនេះមកចែកចាយលក់នៅលើទីផ្សារនៅប្រទេសកម្ពុជា។

លោកបានលើកឡើងថា ម្ចាស់រោងចក្រផ្ទាល់បានកោតសរសើរពីការងារទីផ្សារ និងការរៀបចំហាងនៅកម្ពុជាដែលមានសភាពស្អាត ហើយរោងចក្រក៏មានផលិតផល គ្រឿងផ្សំផ្នែកចំណីអាហារច្រើនជាង៥០ប្រភេទ ហើយប្រភេទដំបូងនេះគឺជាទឹកប្រហុក និងគ្រឿងបុកល្ហុងរសជាតិបែបជនជាតិថៃដែលរំពឹងថានឹងទទួលបានការគាំទ្រច្រើនពីអតិថិជន និងដៃគូសហការ។

លោកថា គ្រឿងផ្សំទាំងនេះមានទាំងគុណភាព រសជាតិ អនាម័យ និងសុវត្ថិភាពសម្រាប់អ្នកទទួលទាន ក៏ជាទីពេញនិយមខ្លាំងសម្រាប់អ្នកចង់ធ្វើបុកល្ហុងទទួលទានខ្លួនឯងនៅតាមផ្ទះ ឬសម្រាប់អ្នកដែលមានអាជីវកម្មផ្នែកបុកល្ហុងផងដែរ ហើយទឹកប្រហុកនេះក៏អាចប្រើប្រាស់បានទាំងសម្រាប់ការធ្វើមុខម្ហូបមួយចំនួនទៀតផងដែរ។
លោកថាមុនសម្រេចចិត្តយកផលិតផលនេះមកចរាចរណ៍លក់លើទីផ្សារលោកបានទាំងភ្លក់រសជាតិ ស្វែងយល់ ទស្សនកិច្ចផ្ទាល់នៅរោងចក្រ និងសិក្សាពីចំណង់ចំណូលចិត្តអ្នកទទួលទាន ថាចង់បានរសជាតិបែបណា ហើយលោកជឿជាក់ថាអតិថិជនពិតជាពេញចិត្តនឹងគ្រឿងផ្សំទាំងនេះ។

សម្រាប់ទស្សនិកជនដែលមានបំណងចង់ភ្លក់រសជាតិអាហារបែបថៃ និងចង់ទិញទឹកប្រហុក និងគ្រឿងផ្សំបែបថៃក៏អាចធ្វើការទំនាក់ទំនងទៅកាន់ហ្វេសប៊ុកផេក E Zap ឬទំនាក់ទំនងលេខទូរស័ព្ទ01085 90 92៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular