Monday, November 4, 2024
Homeសន្តិសុខ-សង្គមឆេះ​កាស៊ីណូ​និងសណ្ឋាគារ Grand Diamond City នៅ​ក្រុង​ប៉ោយប៉ែត៖ ស្លាប់កើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់

ឆេះ​កាស៊ីណូ​និងសណ្ឋាគារ Grand Diamond City នៅ​ក្រុង​ប៉ោយប៉ែត៖ ស្លាប់កើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់

- Advertisement -
toppostmedia

ខេត្តបន្ទាយមានជ័យ៖ អ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់។

យ៉ាង​តិច​មនុស្សចំនួន១៩​នាក់​បានស្លាប់ ​ខណៈ​មន្ត្រី​ថា​ ចំនួន​អ្នក​ស្លាប់​អាច​កើន​ឡើង​បន្ត​ទៀត ​ក្នុង​ហេតុ​ការណ៍​ភ្លើង​ឆេះ​កាស៊ីណូ​និងសណ្ឋាគារ Grand Diamond City នៅ​ក្រុង​ប៉ោយប៉ែត ។

អ្នក​ស្លាប់ ​និង​អ្នក​របួស​ទាំង​នោះ​ជា​ពលរដ្ឋ​ចម្រុះ​ជាតិ​សាសន៍ ​ដែល​ជា​អ្នក​បម្រើ​ការ​នៅ​កាស៊ីណូ​ជាប់​ព្រំដែន​ប្រទេស​ថៃ ​និង​ជា​ភ្ញៀវ​ដស្នាក់​នៅ​ទីនោះ។​ កាស៊ីណូ​និងសណ្ឋាគារ Grand Diamond City មាន​ម្ចាស់​គ្រប់គ្រង​ជា​ជន​ជាតិ​ថៃ ។ ហេតុ​ការណ៍​នៃ​អគ្គិភ័យ​នេះ​ បាន​កើត​ឡើង​នៅវេលា​ម៉ោង​ប្រមាណ ​១១ ​និង ​៣០ ​នាទី​យប់ ​ថ្ងៃទី​២៨​ ខែ​ធ្នូ ​ឆ្នាំ​២០២២​ ដោយ​មន្ត្រី​បញ្ជាក់​ថា ​កើតឡើងដោយ​សារ​ឆ្លង​ចរន្ត​អគ្គិសនី។

អ្នកស្លាប់ និង​របួស ជាច្រើននាក់​នៅក្នុងមន្ទីពេទ្យ ហើយ​អាជ្ញាធរបានសម្រេច តម្កល់សពជនរងគ្រោះ នៅវត្តត្រាច មាន​ចម្ងាយ​ប្រហែលជា ២ គីឡូម៉ែត្រ​ពី​ទីតាំង​កើត​ហេតុ ដើម្បី​ធ្វើ​កោសល្យវិច័យ ​មុន​ដឹក​សាកសព​ចេញ​ទៅ​ប្រទេស​ថៃ​ ក៏​ដូច​ជា​តាម​តំបន់​គោល​ដៅ​នានា​ ។

គិត​ត្រឹម​ម៉ោង​១​រសៀល​ថ្ងៃទី​២៩ ធ្នូ យ៉ាងហោចណាស់​មាន​មនុស្ស​ជិត​២០​ស្លាប់ និង​របួស​ជាង៥០នាក់ ហើយ​បានបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​អារញ្ញ (Aranyaprathet) ខេត្ត​ស្រះកែវ (Sra Kaeo)។ ចៅសង្កាត់​អូរជ្រៅ លោក វ៉ា ជីមណារ៉េត ប្រាប់​វិទ្យុផ្សាយថា ភ្លើង​ឆេះ​នេះ​បណ្ដាល​មក​ពី​ទុស្សេ​ខ្សែភ្លើង ហើយ​រហូត​មក​ដល់ពេល​ម៉ោង ១​រសៀល​ថ្ងៃ​ដដែល​នេះ ភ្លើង​មិនទាន់​រលត់​នៅ​ឡើយ​។ លោក​បន្ត​ថា អាជ្ញាធរ​កំពុង​រុករក​អ្នក​បាត់​ខ្លួន និង​អ្នក​ជាប់​គាំ​នៅ​លើ​អគារ​កាស៊ីណូ​មិន​ទាន់​ឈប់​នៅ​ឡើយ។

នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ទាំងកម្លាំងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ បានសម្រេចផ្អាកសកម្មភាពរុករកសាកសព​ជនរងគ្រោះ ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូជាបណ្ដោះអាសន្នសិន ដោយបារម្ភខ្លាចអគារបាក់រលំ និងម្យ៉ាងស្ថានភាពងងឹតក្នុងពិបាកក្នុងស្រាវជ្រាវរកអ្នករងគ្រោះ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ប្រាប់ប្រភពព័ត៌មានថា កម្លាំងរុករកទាំងកម្ពុជា និងថៃ បានសម្រេចផ្អាកសកម្មភាពបណ្ដោះអាសន្នសិន ដោយស្ថានភាពយប់ងងឹត និងបារម្ភពីសុវត្ថិភាពខ្លាចក្រែងអគារបាក់រលំជាយថាហេតុ បន្ទាប់ត្រូវបានអគ្គិភ័យវាយប្រហារប៉ុន្មានម៉ោងយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងទៀត កងកម្លាំងប្រតិបត្តិការហាក់អស់កម្លាំងផងដែរ ។ បើតាមលោកអភិបាលខេត្ត ប្រតិបត្តិការបន្ដ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បន្ដទៀត។​

គួរជម្រាបថា របាយការណ៍ក្រុមសង្គ្រោះគិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់ និងរបួស មានទាំងជនជាតិខ្មែរ និងជនបរទេស។ ក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅក្នុងបន្ទប់ ហើយជនរងគ្រោះខ្លះទៀត ស្លាប់នៅផ្លូវដើរ នៅជណ្ដើរ ទំនងពួកគេកំពុងជម្លៀសខ្លួនពីអគ្គិភ័យ តែរត់មិនរួចដោយសារភ្លើងឆេះខ្លាំង និងមានផ្សែងខ្លាំងខ្មួលខ្មាញ់។

សេចក្ដីរាយការណ៍បានបន្ថែមទៀតថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។

គួរជម្រាបថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ៕

- Advertisement -
toppostmedia
RELATED ARTICLES
- Advertisment -

Most Popular