ភ្នំពេញ ៖ ជឿជាក់ថាទស្សនិកជនប្រាកដជាស្គាល់ច្បាស់នូវបវរកញ្ញា Miss PreTeen international Cambodia 2022 ជាកូនកាត់ខ្មែររ៉ស្សី ដែលឆក់បានឪកាសការងារជាច្រេីន បន្ទាប់ពីកុមារី ឌៀប សូហ្វីរ៉ាហៅប្រណម មានទាំងរួបសម្រស់ស្រស់ស្អាតពីធម្មជាតិ មានទេពកោសល្យ និងចំណេះដឹងទាំងព្រមតែម្តងហេីយនៅពេលនេះនាងក៏កំពុងត្រៀមខ្លួនរួចជាស្រាច់ដេីម្បូបន្តការប្រកួត នៅលេីឆាកអន្តរជាតិគឺកម្មវិធីJunior Idol World 2023 ដែលនឹងធ្វើឡើងនៅព្រះរាជាណាចក្រថៃក្នុងពេលដ៏ខ្លីខាងមុខ។
ខណៈត្រៀមខ្លួនទៅប្រកួតនៅលេីឆាក អន្តជាតិ នៅមុននេ ះ កុមារី សូហ្វីរ៉ា បានបញ្ចេញឈុតតំណាងជាតិ ដ៏ស្រស់ស្អាតគួរជាគួគន់ ឈុតនេះមានឈ្មោះថា សោភ័ណរចនា ធីតាខ្មែរ។
ឈុតនេះបានរចនាឡើងដោយផ្អែកតាមរចនាបថសិល្បៈរបស់ខ្មែរចង់បង្ហាញពីក្បុរក្បាច់ចម្លាក់ដ៏ប្រណិតដែលមានតាមជញ្ជាំងប្រសាទ និង ចម្លាក់នានាក្នុងប្រទេសកម្ពុជា ដែលជាការឆ្លុះបញ្ចាំងអោយឃើញពីគំនិតច្នៃប្រឌិតរបស់បុព្វបុរសខ្មែរផ្នែកសិល្បៈហត្ថកម្ម។ សម្រាប់រូបរាងរបស់ក្បាច់នីមួយៗដែលរំលេចចេញលើឈុតមួយនេះគឺសុទ្ធសឹងតែដកស្រង់នឹងចម្លងតាមក្បាច់ដែលឆ្លាក់លើប្រាសាទបុរាណខ្មែរមានដូចជា ក្បាច់ភ្ញីវល្ល៏ ក្បាច់ភ្ញីភ្ញើង លាយបញ្ចូលគ្រប់ទម្រង់ និង គ្រប់សម័យកាល។
ទម្រង់នៃឈុតទាំងមូលនេះ ក៏បានបង្ហាញអោយឃើញពីភាពសម្បូរបែបនៃសិល្បៈខ្មែរតាំងពីបរមបុរាណ និង បូកផ្សំជាមួយគំនិតច្នៃប្រឌិតថ្មីនាសម័យបច្ចុប្បន្នផង រឹតតែធ្វើអោយតួឈុតកាន់តែស្រស់ស្អាត។ យ៉ាងណាមិញ សិល្បៈនៃក្បាច់ទាំងនេះ ក៍បានកំណត់យ៉ាងច្បាស់អំពីអត្តសញ្ញាណជាតិខ្មែរផងដែរ។ សិល្បៈនៃក្បាច់ទាំងអស់នេះគឺជាសិល្បៈរបស់ខ្មែរពិតៗ ឥតមានចំលងពីប្រទេសណាឡើយ ក្បាច់នីមួយៗគឺកើតចេញពីភាពប៉ិនប្រសប់នៃដូនតាខ្មែរយើង។
គួរបញ្ចាក់ថា ឌៀប សូហ្វីរ៉ាកាន់តែលេចធ្លោរមុនតំណាងកម្ពុជាឡើងប្រគួតលើឆាកអន្តរជាតិ Junior Idol World 2023 ក្រោយពីទទួលបានតំណែងលំដាបរងទី១ពីម្មវិធីប្រគួតសម្រស់ Miss Pre Teen International Cambodia 2022 មកកុមារី ឌៀប សូហ្វីរ៉ា ហៅប្រណម បានបន្តសំងំហ្វឹកហាត់លើជំនាញនិងការងារសិល្បៈមួយចំនួន ដើម្បីត្រៀមចូលរួមប្រគួតនៅលើឆាកអន្តរជាតិគឺកម្មវិធីJunior Idol World 2023 ដែលនឹងធ្វើឡើងនៅព្រះរាជាណាចក្រថៃក្នុងពេលដ៏ខ្លីខាងមុខ។ ស្របគ្នានឹងការត្រៀមខ្លួនេះនឹងក៏ទទួលបានឱកាសការងារបន្ថែមជាបន្តបន្ទាប់ពីក្រុមហ៊ុន និងម្ចាស់អាជីវកម្មជាច្រើន ទាំងការងារសម្តែង ប្រូម៉ូតផលិតផល ការដើរបង្ហាញម៉ូត និងបន្ថែមជំនាញជាពិធីការិនីផងដែរ។ បង្ហាញភាពជឿជាក់កាន់តែខ្លាំងនាងក៏ត្រៀមគ្រប់យ៉ាងរួចជាស្រេចក្នុងការបង្ហាញមុខលើឆាកអន្តរជាតិនាពេលដ៏ខ្លីខាងមុខ៕